បុរី​តម្លៃ​ ​៣០លាន​ដុល្លារ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ទាក់ទាញ​ការចាប់អារម្មណ៍​​ពី​អ្នក​វិនិយោគ​នានា​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ក្រុង​ប៉ោយប៉ែត​៖​ ​បុរី​ដែល​វិនិយោគ​ដោយ​សហ​គ្រិន​វ​វ័យក្មេង​ ​ក្នុងទឹក​ប្រាក់​ ​៣០លាន​ដុល្លារ​អាមេរិក​ ​បាន​និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពីអ​តិថិ​ជន​ ​ជាមួយនឹង​ការធានា​ជួល​ត្រលប់​មក​ក្រុមហ៊ុន​វិញ​ ​ក្នុង​តម្លៃ​ ​១២០០ដុល្លារ​អាមេរិក​ ​ក្រោយពេល​លំនៅ​ដ្ឋាន​និ​មួយ​ៗ​សាងសង់​ចប់​។​

​ស្ថាបនិក​ក្រុមហ៊ុន​ ​Fours​ ​Star​ ​Plus​ ​Four​ ​លោក​សួង​ ​សុ​ខ​ហ៊ា​ង​បាន​មាន​ប្រសា​ ​សន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី៥​ ​មិនា​នេះ​ថា​ ​ក្រុមហ៊ុន​បានសម្រេច​ចិត្ត​វិនិយោគ​គំរោង​មួយ​ ​ឈ្មោះ​ ​Star​ ​Gold​ ​លើ​ផ្ទៃដី​ជាង៧ហិ​ក​តា​ ​ដោយ​បែងចែក​ជា​ពីរ​ផ្នែក​ ​ដូចជា​ ​ទី១​ ​ដី៤ហិ​ក​តា​ជា​ប្រភេទ​ដី​ឡូត៍​ ​សម្រាប់​សាងសង់​អាគារ​ពាណិជ្ជកម្ម​ ​និង​មាន​ទំហំ២០គុណ​នឹង៣០ម៉ែត្រ​ ​និង​ទំហំ២០គុណ​នឹង៦០ម៉ែត្រ​ ​ដែល​ដាក់​លក់​ក្នុង​តម្លៃ៦៣០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​ទី២​ ​ចំនែក​ដី៣,៥ហិ​ក​តា​ទៀត​ ​នឹង​សាងសង់​ជា​លំនៅ​ដ្ឋាន​ប្រភេទ​ ​Link​ ​House​ ​និង​ ​Shop​ ​House​ ​ដែល​លក់​ក្នុង​តម្លៃ​ចាប់ពី១៨​ ​ដល់២៤ម៉ឺន​ដុល្លារ​អាមេរិក​។​

​លោក​បន្ត​ថា​ ​“​រហូត​មកទល់​ពេលនេះ​ ​លំនៅ​ដ្ឋាន​ប្រមាណ​ ​៧០ភាគរយ​ត្រូវ​បាន​លក់​អស់ហើយ​ ​ខណៈ​គំរោង​នេះ​នឹង​សាងសង់​បញ្ចប់​នៅ​ឆ្នាំ​ ​២០២០ខាងមុខនេះ​”​។​ ​លោក​បន្ត​ថា​ ​“​ជាមួយនឹង​ការ​គិត​គូ​ពី​សុខមាលភាព​ប្រជាពលរដ្ឋ​ ​ក្រុមហ៊ុន​បាន​គិតគូរ​លើ​ការសាងសង់​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ប្រកបដោយ​គុណភាព​ ​និង​ផ្លូវ​មាន​ទំហំ​ចន្លោះ​ពី១០ទៅ១៨ម៉ែត្រ​”​។​

​គំរោង​នេះ​ស្ថិតនៅ​ក្នុង​ភូមិ​សាមគ្គី​មានជ័យ​ ​សង្កាត់​ប៉ោយប៉ែត​ ​ក្រុង​ប៉ោយប៉ែត​ ​ជា​តំបន់​ស​ ​ដែល​ជនបរទេស​អាច​ចូល​មក​ស្នាក់នៅ​រយៈពេល២សប្តាហ៍​ ​ដោយ​មិន​ចាំបាច់​បោះត្រា​លើ​ប៉ាស្ព័រ​។​ ​វិនិយោគ​នៅក្នុង​តំបន់​ពិសេស​នេះ​ ​ធ្វើឲ្យ​អ្នក​វិនិយោគ​អាច​ទទួល​បានផល​ចំណេញ​ច្រើន​ ​ដោយសារ​បន្ទប់​ជួល​នៅក្នុង​តំបន់​នេះ​ ​អាច​ជួល​បាន​ជាង៣០០ដុល្លារ​ ​ខណៈ​បន្ទប់​ជួល​ខាងក្រៅ​មានតម្លៃ​ជាង១០០ដុល្លារ​ប៉ុណ្ណោះ​។​ ​នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​សួង​ ​សុ​ខ​ហ៊ា​ង​។​

​លោក​បន្ត​ថា​ ​“​ការសម្រេច​ចិត្ត​វិនិយោគ​គំរោង​នេះ​ ​ដោយសារ​ក្រុង​ប៉ោយប៉ែត​មានការ​រីកចម្រើន​លឿន​ ​និង​ចំនួន​អ្នក​វិនិយោគ​ចូល​មកកាន់​តែ​ច្រើន​ ​ដែល​ធ្វើឲ្យ​ខ្វះ​កន្លែង​ស្នាក់នៅ​ ​និង​ការិយាល័យ​ធ្វើការ​”​។​

​អ្នកចាប់​អារម្មណ៍​ទិញ​ដី​ ​និង​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​អាច​ទាក់ទង​តាមរយៈ​លេខទូរស័ព្ទ ០៨៦​ ​២១៥​ ​៧៧៧​ ​.​០៩៩​ ​២១៥​ ​៧៧៧.០៦២​ ​២៨០​ ​៩៧៥០​។​

​យោង​តាម​របាយការណ៍​របស់​សាលាក្រុង​ប៉ោយប៉ែត​បាន​ឲ្យដឹង​ថា​ ​ទីក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រមាណ២០ម៉ឺន​នាក់​ ​ក្នុង​នោះ​ជនបរទេស​មាន​ប្រមាណ៥ម៉ឺន​នាក់​ ​និង​មាន​អាគារ​កំពស់​ចាប់ពី៤ដល់​ជាង៣០ជាន់​ចំនួន៦០អាគារ​។​ ​ក្រុង​ប៉ោយប៉ែត​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​បី​ ​ដែល​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ ​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​យ៉ាងច្រើន​ ​ពិសេស​អ្នក​វិនិយោគ​ចិន​ ​និង​ជប៉ុន​។​

​ក្រុង​ប៉ោយប៉ែត​ ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់បញ្ចូល​ជា​តំបន់ឧស្សាហកម្ម​ ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ​២០២៥​ ​ដែល​គោលនយោបាយ​នេះ​បាន​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ខែតុលា​ ​ឆ្នាំ២០១៥​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here