ដោយ វិសេស
ភ្នំពេញ៖ លើផ្លូវ៥១ ជាតំបន់សេដ្ឋកិច្ចពិសេសដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ ទីនោះជាតំបន់ល្អបំផុតសម្រាប់លោកអ្នកដែលមានបំណងចង់បណ្តាក់ទុន និងវិនិយោគលើផ្នែកអចលនទ្រព្យ។
ក្នុងខណៈពេលនេះវាជាទីតាំងពិសេស ដែលជាតំបន់គោលដៅក្នុងការអភិវឌ្ឃន៍បន្ថែមឱ្យក្លាយជាតំបន់រណបដែលទាក់ទាញបំផុត។ លើផ្លូវ ៥១ មាន ប្រព័ន្ធទឹក ប្រឡាយ បង្គោលភ្លើង ផ្លូវបេតុងខ្វែងខ្វាត់ និងសំណង់សហគ្រាសតូចធំកំពុងដុះឡើង ដូចផ្សិត។
កាន់តែពិសេស តំបន់នោះស្ថិតនៅក្បែរផ្សារ និងរ៉ាអាស៊ាន ដែលជាតំបន់ទីប្រជុំជនសម្បូរទៅដោយឧស្សាហកម្មធំៗមានដូចជាសួនឧស្សាហកម្មចំរុះកាណាឌីយ៉ាដែលមានផ្ទៃដីរាប់សិបហិចតា រោងចក្រ ជប៉ុន ថៃ ចិន សហគ្រាស ឃ្លាំង និងដីចិនជាច្រើនដែលគេទិញសម្រាប់គម្រោងសង់រោងចក្រ ឬក្រុមហ៊ុនធំៗផ្សេងទៀត ។
នៅក្បែរតំបន់នោះជាតំបន់ទេចរណ៍ដូចជា៖ ភ្នំ ព្រះរាជទ្រព្យ(ភ្នំឧត្តុង្គ) ដែលកំពុងទទួលបានការអភិវឌ្ឍន៍បន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងគម្រោងវិនិយោគតូចធំៗផ្សេងទៀតពីសំណាក់អ្នកវិនិយោគគ្រប់ប្រភេទ។
បqច្ចុប្បន្ន តាមបណ្តោយផ្លូវជាតិ៥១ មានសភាពអ៊ូអរខ្លាំងដោយសារភាពមាមាញឹកនៃការធ្វើដំណើរមាន រថយន្តតូចធំជាច្រើនរបស់អ្នកស្រុក ភ្ញៀវទេសចរ និងអ្នកវិនិយោគ ។ បើសិនជាលោកអ្នកមានបំណង ចង់វិនិយោគបន្ថែមលើវស័យចលនទ្រព្យនោះ នៅទីនោះជាជម្រើសដ៏ល្អបំផុត។
សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 092347789/098475577/011 567766៕