លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ប្រាប់​ពី​គន្លឹះ​ឈរជើង​​នៅ​លើ​​ទីផ្សារ​​ប្រកួតប្រជែង​ ​ខណៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​កើនឡើង​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ស្រប​ពេល​ក្រុមហ៊ុន​អចលនទ្រព្យ​កើនឡើង​ ការប្រកួត​ប្រជែង​ក៏​កើនឡើង​ព្រមគ្នា​ផង​ដែរ​ ដែល​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ប្រមាណ២០០​ កំពុង​ប្រកួតប្រជែង​ក្នុង​វិស័យ​នេះ​។

ការបង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ​ មាន​ភាព​ងាយស្រួល​ ប៉ុន្តែ​ត្រូវ​ធ្វើ​ដូចម្ដេច​ ដើម្បី​អាច​ឈជើង​ប្រកួតប្រជែង​ នៅ​លើ​ទីផ្សារ​បាន​ប្រកបដោយ​ភាព​ជោគជ័យ​បាន​ជា​រឿង​សំខាន់​មួយ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) ដែល​ទទួល​បាន​ពានរង្វាន់​ប្រចាំ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឆ្នើម​ លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បង្ហើប​ឱ្យ​ដឹងពី​គន្លឹះ​ដែល​អាច​ឈរជើង​ក្នុង​វិស័យ​នេះ​ថា​ ការបង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ មនុស្ស​ភាគច្រើន​សុទ្ធតែ​អាច​មានលទ្ធភាព​បង្កើត​បាន​ ព្រោះតែ​មិន​តម្រូវ​ឱ្យ​មានការ​ចំណាយ​ទុន​ច្រើន​សន្ធឹក​សន្ធាប់​ ដូច​ការបង្កើត​ក្រុមហ៊ុន​ជំនួញ​ទូទៅ​នោះ​ទេ​ ដែល​សូម្បីតែ​អ្នកខ្លះ​មាន​ចំនួន​សមា​ជិត​ត្រឹម២​-៣នាក់​ ក៏អាច​បង្កើត​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ទទួល​ប្រឹក្សា​ជាមួយ​អតិថិជន​បាន​ដែរ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ការបង្កើត​វា​ងាយស្រួល​នោះ​ទេ​ ប៉ុន្តែ​បញ្ហា​សួរ​ត្រង់ថា​ក្រុមហ៊ុន​ដែល​បង្កើត​ទាំងនោះ​ អាច​មានលទ្ធភាព​ធ្វើការ​ប្រកួតប្រជែង​ ដើម្បី​ទទួល​បាន​អតិថិជន​ជាមួយ​បណ្តា​ក្រុមហ៊ុន​នានា​បាន​ដែរ​ឬទេ​ ជា​រឿង​ដែល​ត្រូវ​ឆ្លើយ​”។ លោក​បន្ត​ថា​ មានលទ្ធភាព​ ឬមិន​អាច​ ត្រូវ​សួរ​លើ​ខ្លួនឯង​ជាមុន​សិន​ថា​ តើ​បាន​ស្គាល់​ពី​ខ្លួន​យើង​ច្បាស់​ដែរ​ ឬទេ​ មាន​ចំណូលចិត្ត​ មានចំណេះ​ដឹង​ និង​ជំនាញ​ផ្នែក​វិស័យ​អចលនទ្រព្យ​បាន​កម្រិត​ណា​ ហើយ​តើ​ផ្នែក​ណាមួយ​ក្នុង​វិស័យ​នេះ​ដែល​យើង​ចង់​ចាប់​ធ្វើជា​គោលដៅ​”។

លោក​ នួន​ រិទ្ឋី​ បាន​បន្ត​ទៀត​ថា​ ក្រោយពេល​ដែល​បានដឹង​ និង​ចំណុច​ទាំងអស់​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ ត្រូវ​មាន​ភាព​អំណត់​ព្យាយាម​ បង្កើន​សមត្ថភាព​ពាក់​អាជីព​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រកបដោយ​វិជ្ជាជីវៈ​ ដែល​ប្រាកដ​ថា​ល្អឥតខ្ចោះ​ចំពោះ​ការ​ផ្តល់​សេវា​ទៅ​អតិថិជន​របស់​ខ្លួន​។ បន្ថែម​ពីនេះ​ត្រូវ​មានការ​យល់ដឹង​ឱ្យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​ ទៅ​នឹង​ផ្នែក​ច្បាប់​ដែល​ពាក់ព័ន្ធ​ ជៀសវាង​ផ្តល់​ហានិភ័យ​ ឬការខាតបង់​ប្រយោជន៍​ដោយ​ប្រការ​ណាមួយ​ទៅដល់​អតិថិជន​របស់​ខ្លួន​។

លោក​បន្ត​ថា​ “អ្វី​ដែល​សំខាន់​បន្ថែម​ពីនេះ​ ភាព​ស្មោះត្រង់​ ការ​ដាក់ខ្លួន​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើ​ប្រកបដោយ​ទំនុកចិត្ត​ ដែល​ទាំងអស់​នេះ​វា​ជា​ចំណុច​ដ៏​ពិសេស​មួយ​ ដែល​អាច​ចងចិត្ត​ និង​ផ្ដល់​ភា​ពក់​ក្ដៅ​ទៅដល់​អតិថិជន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here