អនុគណកម្មការជម្រុញការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើរសុំលើកទឹកចិត្តចំនួន៩៧គម្រោង

0

ដោយៈ គង់ សូរិយា

       ព្រះសីហនុៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេត បានថ្លែងថា គណកម្មការជម្រុញការវិនិយោគខេត្តព្រះសីហនុ បានទទួលសំណើរសុំលើកទឹកចិត្តចំនួន៩៧គម្រោង។

លោកបានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាត្តឲ្យលោកជំទាវ ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសឹង្ហបុរីចួលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៣០ កក្កដាកន្លងមកនេះ។

ក្នុងឱកាសនោះ លោកម៉ាង ស៊ីណេត បានជំរាបជូនលោកជំទាវពីការផ្សព្វផ្សាយ ប្រកាសដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើរសុំលើកទឹកចិត្តចំនួន៩៧គម្រោង គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍៦១គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន៣គម្រោង គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន៦គម្រោង គម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣គម្រោង។

ចំពោះវិស័យទេសចរណ៍រយៈពេល៦ខែ ដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប២,៨លាននាក់ ក្នុងនោះភ្ញៀវជាតិ២,៦លាននាក់ និងភ្ញៀវបរទេសជាង២០ម៉ឺននាក់ បើធៀបនិង៦ខែដើមឆ្នាំ២០២៣ មានការកើនឡើង ហើយភ្ញៀវទេសចរមកអឺរ៉ុប បានមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះ ក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

លោកម៉ាង ស៊ីណេតបានបន្តថា ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាល បានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។ ចំពោះទីតាំងមួយចំណុច៣ គឺសំដៅការដឹកជញ្ជូនទេសចរតាមផ្លូវទឹក ពីខេត្តត្រាត ប្រទេសថៃ មកកម្ពុជា ឆ្លងកាត់ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប បន្តទៅប្រទេសវៀតណាម ឬអាចមកពីប្រទេសវៀតណាម ចូលមកកម្ពុជា និងចេញទៅប្រទេសថៃ។

ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ខេត្តព្រះសីហនុមាន ក្រុង២ និងស្រុក៣ មាន២៩ឃុំ សង្កាត់ ស្មើនឹង១១១ភូមិ ខេត្តមានកោះ៣២ ឆ្នេរសមុទ្រមានប្រវែង១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ។

លោកម៉ាង ស៊ីណេតបានបន្តថា វិស័យទេសចរណ៍ជាស្នូលមួយ នៃខេត្តតំបន់ឆ្នេរទាំង៤ ក្នុងនោះមាន ខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកឆ្នេរស្អាត ជាងគេលើពិភពលោកនៅប្រទេ​ស សេណេកាល់ និងជាតារារះនាទិសនារតី។

ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចក្ខុវិស័យវែងឆ្ងាយ ដោយធ្វើការពង្រីកជា៣តំណាក់កាល បច្ចប្បុន្ននេះកំពង់ផែក្រុងព្រះសីហនុ មានជំរៅទឹក១៣,៥០ម៉ែត្រ ហើយការពង្រីកតំណាក់កាលទី៣ និងបញ្ចប់នៅឆ្នាំ២០២៩ ដែលមានជំរៅទឹករហូតដល់១៧,៥០ម៉ែត្រ។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកា សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងក្រុងចំនួន៣៧ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ។

ទន្ទឹមនោះខេត្តព្រះសីហនុ បាននិងកំពុងកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀតមានដូចជា រូបសំណាកនៅតាមរង្វង់មូលរាម រង្វង់មូលព្រះថោង នាងនាគ និងរូបសំណាក់ជាច្រើនផ្សេងទៀត និងខ្មែរធ្វើបាន ដែលជាសមិទ្ធផលទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មានការកើនឡើង គួបផ្សំនឹងផ្លូវល្បឿ​នលឿនទីមួយ តភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ។

លោកជំទាវ ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូត សាធារណរដ្ឋសឹង្ហបុរី បានថ្លែងអំណរគុណការស្វាគមន៍របស់ឯកឧត្តម និងសហការី និងសូមអអរសាទលោកម៉ាង ស៊ីណេតត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនាពេលនេះ។

ទន្ទឹមនោះ លោកជំទាវ ក៏បានចង់ដឹងពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខេត្ត និងវិស័យមួយចំនួនមាន ដូចជា ទេសចរណ៍ ដឹកជញ្ជូន និងទីតាំងមួយចំណុច៣  របស់រដ្ឋបាលខេត្តព្រះសីហនុ និងបានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរណ៍ប្រទេសសឹង្ហបុរី មកកាន់ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here