តំបន់​ជ្រោយ​ចង្វា​រកា​ន់​តែ​​មាន​​ភាព​​លេចធ្លោ​ជាមួយ​​គំរោង​​ជាច្រើន​លេចឡើង​នៅ​ឆ្នាំនេះ​

0

ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​តំបន់​ជ្រោយ​ចង្វា​របា​ន​ ​និង​កំពុង​មាន​ភាព​លេចធ្លោ​កាន់តែ​ខ្លាំង​នៅដើម​ឆ្នាំ ២០១៩នេះ​ ​ដោយសារ​គំរោង​អភិវឌ្ឍន៍​ជាច្រើន​បាន​លេចចេញ​ជារូបរាង​ ​ខណៈ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ធំៗ​ជាច្រើន​បាន​និង​កំពុង​សាងសង់​ ​និង​ត្រៀម​បញ្ចប់​ការសាងសង់​ផង​ដែរ​។​

​សម្រាប់​ឆ្នាំ២០១៩នេះ​ ​ជ្រោយ​ចង្វា​រនឹង​កាន់តែ​មាន​ភាព​អស្ចារ្យ​បន្ថែម​ទៀត​ជាមួយនឹង​វត្តមាន​សំណង់​អគារ​ជាច្រើន​រួមមាន​ ​អាគារ​ការិយាល័យ​កណ្តាល​របស់​ក្រុមហ៊ុន​ ​OCIC​ ​កំពស់២០ជាន់​ ​អាគារ​របស់​អគ្គនាយក​ដ្ឋាន​ពន្ឋ​ដា​កំពស់ ៣៦ជាន់​ ​សា​លពិព៌​ណ​លំដាប់​អន្តរជាតិ​ ​សួន​កំសាន្ត​ដាយ​ណូស័រ​ ​Palace​ ​food​ ​ដែល​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន OCIC​ ​នៅក្នុង​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​។​ ​

​ជាមួយគ្នា​នេះ​មណ្ឌល​កម្សាន្ត​ ​ដែល​មានតម្លៃ​រាប់​សិន​លាន​ដុល្លារ​ ​និង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លី​ ​យ៉ុង​ផាត់​ ​ព្រមគ្នា​ជាមួយ​នឹង​ទីក្រុង​រណប​តេជោ​មរកត​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​លី​ ​យ៉ុង​ផាត់​ ​និង​ក្រុមហ៊ុន​ចិន​ ​បាន​និង​កំពុង​ធ្វើឲ្យ​តំបន់​នេះ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ​

​លោក​ ​ស៊ា​ ​ឆៃ​លីន​ ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ​ឆៃ​លីន​ ​ស៊ា​រៀល​ធី​ ​ខូ​អិល​ធី​ឌី​ ​បង្ហាញ​ពី​ការ​សាទរ​ជាមួយនឹង​ភាពល្អ​ប្រសើរ​ ​និង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ក្នុង​តំបន់​ជ្រោយ​ចង្វា​រ​។​ ​លោក​ថា​ ​វា​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសើរ​ ​ហើយ​យើង​ក៏​រីករាយ​នូវ​សមិទ្ធិ​ផល​ទាំងអស់​នេះ​ដែរ​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​តំបន់​ណាមួយ​មានការ​អភិវឌ្ឍ​ ​វា​នឹង​ជំរុញ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នោះ​ឡើងថ្លៃ​ហួសពី​ការ​រំពឹង​ទុក​ ​ជាក់ស្ដែង​ដូចជា​តំបន់​ជ្រោយ​ចង្វា​រនេះ​ជាដើម​ដើម​”​។​លោក​បន្ថែម​ថា​ ​“​បន្ទាប់ពី​មាន​គម្រោង​អភិវឌ្ឍន៍​ជា​តំបន់​លំនៅ​ដ្ឋាន​លំដាប់​ខ្ពស់​ ​ជាពិសេស​មានការ​បង្កើត​ជាទី​ក្រុង​រណប​ ​ដែល​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ ​វា​បាន​ជំរុញ​តម្លៃ​ដី​ឱ្យ​ឡើងថ្លៃ​ខ្ពស់​រហូតដល់១គុណ​នឹង១០​ ​ឯណោះ​”​។​

​លោ​ក​ឆៃ​លីន​ ​ស៊ា​បាន​បន្ត​ថា​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វា​រអា​ចមាន​តម្លៃ​ត្រឹម៤០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​តែប៉ុណ្ណោះ​ ​ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ដដែល​នេះ​ ​មាន​ទីតាំង​ខ្លះ​មានតម្លៃ​រហូតដល់៣៥០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ក៏​មាន​។​ ​យ៉ាងណាក៏ដោយ​ ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​តម្លៃ​នេះ​អាច​នឹង​មាន​កំណើន​បន្ត​ទៀត​ប្រមាណ​ ​១០​-​១៥​ ​ភាគរយ​​សម្រាប់​ឆ្នាំ២០១៩នេះ​។​ ​

​លោក​ឧកញ៉ា​ ​នួន​ ​រឹ​ទ្ធី​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Foundation​ ​Appraisal​ ​(​KFA​)​ ​បាន​មាន​ប្រសាសន៍​ថា​ ​មិនថា​ពេលនេះ​ ​ឬ​ថ្ងៃ​អនាគត​នោះ​ទេ​ ​តំបន់​ជ្រោយ​ចង្វា​រនៅ​តែ​មាន​ភាព​ទាក់ទាញ​ ​និង​មាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​។​ ​ភាព​ទាក់ទាញ​ទាំងអស់​នោះ​ ​ក៏​ព្រោះតែ​នៅ​តំបន់​នេះ​មាន​គម្រោង​អ​ភិ​វ​ឌ្ឍ​ធំៗ​ជាច្រើន​ ​ដូចជា​ទីក្រុង​រណប​ ​និង​មជ្ឈមណ្ឌល​ពិព័រណ៍​ខ្នាត​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​OCIC​ ​និង​ទីក្រុង​រណប​ ​និង​មជ្ឈមណ្ឌល​កម្សាន្ត​លំដាប់​អន្តរជាតិ​ ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​បែប​ទំនើប​កម្រិតខ្ពស់​ជាដើម​ ​ក៏ដូចជា​ ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ​ជាពិសេស​ស្ពាន​ជាច្រើន​កន្លែង​ក៏បាន​សាងសង់​រួចរាល់​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​សកម្មភាព​អភិវឌ្ឍន៍​ទាំងអស់​នេះ​ហើយ​ ​ដែល​ជា​កត្តា​រុញច្រាន​ទំនោរ​ចិត្ត​របស់​អ្នក​វិនិយោគ​ជាតិ​ ​និង​អន្តរជាតិ​ ​ឱ្យ​ងាក​ទៅ​ធ្វើការ​វិនិយោគ​នៅ​តំបន់​នេះ​ ​ហើយ​វា​អាច​នឹង​បន្ត​រហូតដល់​ ​ព្រំប្រទល់​ស្រុក​មុខកំពូល​ខេត្តកណ្តាល​ ​ហើយដោយ​ឡែក​ចំពោះ​តម្លៃ​ដី​ក៏​នៅតែ​បន្ត​កើនឡើង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here