គម្រោង​កៀន​ស្វាយ​ផ្លា​ហ្សា​ ប្រែក្លាយស្រុកកៀនស្វាយ​ជា​តំបន់​មាន​សក្តា​នុ​ពល១​

0

ដោយ​ ចន្រ្ទា​

កណ្តាល​៖ សម្ព័ន្ឋ​សហគ្រាស​កា​ណា​ឌី​យ៉ា​ (Canadia​ Group​) បាន​និង​កំពុង​ប្រែក្លាយស្រុក​កៀនស្វាយ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លវ​ជាតិ​លេខ១ កាន់តែ​រីកចម្រើន​ ស្រប​ពេល​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​លក្ខខ័ណ្ឌ​ភូមិ​សាស្រ្ត​មាន​ភាព​អំណោយផល​។

ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​កៀន​ស្វាយ​ផ្លា​ហ្សា​ កញ្ញា​ អ៊ុ​ក ចន្រ្ទា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ប្រព័​ន្ឋ​តេឡេក្រាម​កាលពី​ថ្ងៃទី២១​ មិនា​នេះ​ថា​ គម្រា​ងកៀន​ស្វាយ​ផ្លា​ហ្សា​ (Kien​ Svay​ Plaza​) ត្រូវ​បាន​អភិវឌ្ឍន៍​របស់​សម្ពន្ធ័​សហគ្រាស​កា​ណា​ឌី​យ៉ា​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តា​យផ្លូវជាតិ​លេខ១​។ គម្រោង​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ ៨ហិច​តា​ នៅ​ជិត​វត្ត​កៀនស្វាយក្រៅ​ មាន​ចម្ងាយ​ពី​ស្ពាន​ច្បារអំពៅ​ត្រឹមតែ១១គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។ គម្រា​ងកៀន​ស្វាយ​ផ្លា​ហ្សា​ បាន​ចាប់ផ្តើម​ដំបូង​ និង​ចាប់ផ្តើម​បើក​លក់​ដំបូងបង្អស់​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦​។

នៅក្នុង​គម្រោង​ទាំងមូល​មាន​ជា​ប្រភេទ​ផ្ទះល្វែង​ និង​ផ្សារ​។ គម្រា​ងកៀន​ស្វាយ​ផ្លា​ហ្សា​ មានផ្ទះ​ល្វែង​ប្រភេទ​ : ផ្ទះល្វែង​ប្រភេទ​ ៣ជាន់​ ផ្ទះល្វែង​ប្រភេទ​ ២ជាន់​ និង​ផ្ទះល្វែង​ប្រភេទ​ ១ជាន់​។ ចំណែក​ឯផ្សារ​កៀនស្វាយ​ ផ្លា​ហ្សា​ វិញ​មាន​ទីតាំងនៅ​ចំ​កណ្តាល​គម្រោង​បែរមុខ​មក​ផ្លូវជាតិ១ព័ទ្ធជុំវិញ​ ទៅ​ដោយ​ផ្ទះល្វែង​ទំហំ​សរុប​ជិត​ពីរ​ហិច​តា​ ​មាន​តូប​សរុប​ទាំងអស់​ ជាង​៤០០តូប​​។ បន្ថែម​ពីនេះ​ទៀត​មាន​ទីតាំង​ខាងមុខ​ផ្សារ​ទំហំ​ជាង​កន្លះ​ហិច​តា​ជា​ស្តង់​បូត​ កន្លែង​ក្មេង​លែង​ (PlayGround​) ផ្សារ​រាត្រី​ ចំណតរថយន្ត​ និង​ឡានក្រុង​។

កញ្ញា​ អ៊ុ​ក ចន្រ្ទា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​ ដោយ​គិត​គូ​ពី​ផាសុ​ខភាព​ដល់​អ្នក​រស់នៅ​ក្នុង​គម្រោង​នេះ​ ទើប​ក្រុមហ៊ុន​បាន​ដាំ​ដើមឈើ​ជុំវិញ​គម្រោង​។ អ្វី​កាន់តែ​ពិសេស​គម្រោង​នេះ​ ក៏​មាន​ទីតាំង​ធំ​ទូលាយ​សម្រាប់​ជួល​ធ្វើពិធី​មង្គលការ​ និង​មាន​ទីតាំង​សមស្រប​សម្រាប់​អ្នករៀន​បើកបរ​រថយន្ត​លើកដំបូង​ សាកល្បង​ហ្វឹកហាត់​ លើស​ពីនេះ​ទៅទៀត​ក៏​មាន​ទីតាំង​ល្អ​សម្រាប់​គ្រប់​វ័យ​ មក​ហាត់​ប្រា​ណពេល្ងាច​ លេង​កីឡា​ រៀន​ជិះ​ស្គី​ -ល- ផង​ដែរ​។ ខាងក្រោយ​គម្រោង​ជាប់នឹង​ទន្លេ​ មាន​ស្ពាន​ឆ្លងកាត់​ទៅតាម​ស្ពាន​កោះ​ប្រាក់​នឹង​ផ្ទះ​ប្រជា​ពល​រដ្ជ​ដែល​រស់នៅ​ជាច្រើន​កុះករ​ នៅ​តាមផ្លូវ​ចូល​ធំ​ទូលាយ​អត់មាន​ទឹក​អត់មាន​ផ្លូវ​ឆ្លងកាត់​ហើយ​មាន​ខ្យល់​បរិសុទ្ធ​នឹង​ស្រស់បំព្រង​។

គម្រោង​កៀនស្វាយ​ ផ្លា​ហ្សា​ ប្រកបដោយ​ផាសុ​ខភាព​ សុវត្ថិភាព​ ជាមួយ​សំណង់​ដ៏​រឹងមាំ​មិន​ជ្រាប​ទឹក​ មិន​លិចទឹក​ ការសាងសង់​លឿន​មិន​គួរ​ឱ្យ​ជឿ​ ដោយ​បុ​កគ្រិះ​ដល់​ ២២​ ទៅ​ ២៤ម៉ែត្រ​ និង​មាន​ប្លង់ដី​ច្បាស់លាស់​ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ថែមទៀត​ផង​ហើយ​ត្រូវ​បាន​ទទួលស្គាល់​ថា​ ជា​តំបន់​កំពុង​អភិវឌ្ឍ​នឹង​មាន​សត្តា​នុ​ភាព​យ៉ាង​ខ្លាំង​ នៅក្នុង​ខេត្តកណ្តាល​។

អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ យិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​បញ្ចប់​ការសាងសង់​ផ្លូវជាតិ​លេខ១​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ ពិសេស​អ្នក​វិនិយោគ​បុរី​ លំនៅ​ដ្ឋាន​ជាច្រើន​បាន​ចាប់អារម្មណ៍​នៅ​តំបន់​នេះ​ ដោយសារ​ស្រុក​កៀនស្វាយ​មាន​ចម្ងាយ​ជិតនឹង​រាជធានី​ភ្នំពេញ​ មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ទាំង​ផ្លូវគោក​ និង​ផ្លូវទឹក​ ពិសេស​មាន​ដងទន្លេ​នៅអម​ផ្លូវជាតិ​ ដែល​បាន​ផ្តល់​បរិយាកាស​រស់នៅ​ប្រកបដោយ​ភាព​មនោរម្យ​ និង​មាន​ផាសុ​ខភាព​។

លោក​បន្ត​ថា​ “ការសាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ និង​កំពង់​ផែ​ស្វយ័ត្នក្រុង​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ស្រុក​កៀនស្វាយ​ កាន់តែ​រីកចម្រើន​ខ្លាំង​នា​ពេល​អនាគត​ ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​ក៏បាន​និង​កំពុង​កើនឡើង​”។ លោក​បន្ត​ថា​ “ ខ្ញុំ​គិតថា​រយៈពេល ១០ឆ្នាំ​ខាងមុខ​ពី​រាជធានី​ភ្នំពេញ​ ដល់​តំបន់​អ្នកលឿង​នឹង​ក្លាយជា​តំបន់​លំនៅ​ដ្ឋាន​ និង​ឧស្សាហកម្ម​”។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​មួយ​បាន​ប្រកាស​សាងសង់​តំបន់​សេដ្ឋកិច្ច​ពិសេស​ លើ​ផ្ទៃដី​ជាង២០០ហិ​កតា​ ដែល​មាន​ទុន​វិនិយោគ​ជាង៥០លាន​ដុល្លារ​ នៅក្នុង​ស្រុក​កៀនស្វាយ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here