ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ខណៈការបើកការដ្ឋានសាងសង់ផ្លូវ ល្បឿនលឿនបានចាប់ផ្តើមនៅថ្ងៃទី២២ មិនានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្លូវល្បឿនលឿននេះមានចំណុចពិសេសៗចំនួន៩ ដែលអ្នកអានគួរសិក្សាស្វែងយល់។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ផ្លូវនេះពិតជាមានចំណុចពិសេសមួយចំនួន ខុសពីផ្លូវធម្មតា ដូចជា ទី១ ផ្លូវនេះមានចំណតឈប់សំរាកចំនួន ៣កន្លែង ទី២ មានស្ពានតូច ៥កន្លែង និងស្ពានធំចំនួន ៨០កន្លែង មានប្រវែងសរុប ៦០១៥ម៉ែត្រ ទី៣ មានស្ពានអាកាសដែលមានសណ្ឋាន ដូចស្ពានអាកាសស្ទឹងមានជ័យ ៦កន្លែង និងសាគួរ ១កន្លែង ទី៤ ការសាងសង់ផ្លូវនេះនឹងធ្វើរបងបិទជិត មិនឱ្យសត្វពាហនៈ ម៉ូតូ និងរ៉ឺម៉កម៉ូតូឆ្លងកាត់បាននោះទេ។


នៅពេលសាងសង់ចប់ សម្តេចតេជោនឹងបើកឱ្យអ្នកបើកបរមិនបង់ថ្លៃរយៈពេល១ខែតំបូង និងបញ្ចុះតម្លៃ២០ភាគរយសម្រាប់រយៈពេល១ឆ្នាំ បន្ទាប់ពីបើកដំណើរការននៅឆ្នាំដំបូង៕







