ដោយៈ និស្ស័យ
ភ្នំពេញៈ ជាតំបន់ដែលរីកចម្រើនលឿន ជាមួយនឹងការអភិវឌ្ឍចម្រុះទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មចាំបាច់នានា បានធ្វើឲ្យខ័ណ្ឌទួលគោក នៅតែទាក់ទាញការចាប់អារម្មណ៍ របស់អ្នកទិញខុនដូទាំងខ្មែរ និងបរទេស។
បណ្តុំដោយផ្សារទំនើប ធនាគារ សាលារៀន ភោជនីយដ្ឋានទំនើប និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ទួលគោកបានក្លាយជាតំបន់CBD(Center Business Development)យ៉ាងឆាប់រហ័ស។
ជាក់ស្តែង គំរោងខុនដូកំពស់២១ជាន់ TK Laneបាននិងកំពុងសម្រេចបាន នូវវឌ្ឍនភាពក្នុងការលក់ ស្របពេលអតិថិជន បានចាប់ផ្តើមចូលស្នាក់នៅតាំងពីខែមិនា ដើមឆ្នាំ២០២៤នេះ។
លោកហេង ឌីណារិទ្ឋប្រធានផ្នែកទីផ្សារ នៃគម្រោងTK Laneបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ទីផ្សារខុនដូកាន់តែរសរវើ់ក នៅតំបន់ទួលគោក ដោយសារប្រជាពលរដ្ឋកាន់តែច្រើន ពិសេសជនជាតិខ្មែរ បានយល់ពីតម្លៃនៃការរស់នៅក្នុងខុនដូ ដែលមានភាពងាយស្រួល មានសុខសុវត្ថិភាព មានកន្លែងហត់ប្រាណ ស្ទីម សោណា មានទីតាំងនៅជិតកន្លែងធ្វើការ និងមានភាពឯកជនខ្ពស់ ពិសេសគំរោងខុនដូរបស់យើង ស្ថិតនៅក្បែរផ្សារទំនើប សាលារៀន ធនាគារ និងភោជនីយដ្ឋានល្បីៗជាច្រើន។
លោកបន្តថា “គិតរហូតមកទល់ពេលនេះ ខុនដូTK Laneលក់បាន៦៨ភាគរយហើយ ដោយយើងរំពឹងនឹងបញ្ចប់ការលក់១០០ភាគរយនៅដំណាច់ឆ្នាំនេះ”។ លោកបន្តថា “ជារៀងរាល់ខែល្បឿននៃការលក់របស់យើង សម្រេចបានប្រមាណ១០ភាគរយ ខណៈចំនួនអ្នកស្នាក់នៅបានកើនឡើង និងអ្នកទិញខុនដូរួចបានដាក់ជួលអស់តាមយូនីត ដែលបានបញ្ចប់សម្រាប់អតិថិជន”។
លោកហេង ឌីណារិទ្ឋបានបន្តថា ខុនដូកំពស់៧៥ម៉ែត្រនេះ មានយូនីតស្នាក់នៅចាប់ពីជាន់ទី២ ដល់ជាន់ទី១៩ ជាន់ទី២០ជាជាន់អាងហែលទឹក មានអាងហែលទឹក ស្ទីម សោណា និងជាន់ទី២១ ជាPen House ឬវីឡាលើអាកាស។
លោកបន្តថា “អតិថិជនបានចូលមករស់នៅ ចំនួន១៨០ផ្ទះឬយូនីតហើយ ស្របពេលអតិថិជន ទទួលបានប្លង់កម្មសិទ្ឋឯកជន ក៏បានផ្តល់ជូនអតិថិជន ដែលបានបង់ប្រាក់រួច១០០ភាគរយផងដែរ។
លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានចាត់ទុកតំបន់ទួលគោក ជាតំបន់មានសក្តានុពលមួយសម្រាប់ទីផ្សារខុនដូ ក្នុងចំណោមតំបន់សក្តានុពលនានា ដួចជា តំបន់បឹងកេងកង១ តំបន់ជ្រោយចង្វារជាដើម។
លោកបន្តថា “តំបន់ទួលគោក មានអំណោយផលលើការស្នាក់នៅ និងការជួល ដោយសារតំបន់នេះ មានហេដ្ឋារចនា សម្ព័ន្ឋល្អប្រសើរ ជាតំបន់ងាយស្រូលក្នុងការរស់នៅ និងជាតំបន់ជនបរទេសរស់នៅច្រើន”៕