ក្រុង​ព្រះសីហនុ​កំពុង​ប្រជែង​​យក​កេរ្តិ៍ឈ្មោះ​​ជា​​ក្រុង​​មាន​​អគារ​ធំ​ខ្ពស់​ពីអ​តី​តកាល​

0

ដោយ​ តោ​ពីរ​

ព្រះសីហនុ​៖ ស្រដៀងគ្នា​ទៅ​នឹង​ការ​អភិវឌ្ឍ​រីកចម្រើន​ ផ្នែក​នគរូបនីយកម្ម​នៅ​រាជធានី​ភ្នំពេញ​ ដែល​កំពុង​ប្រកួតប្រជែង​គ្នា​ខ្លាំង​ ក្នុង​ការសាងសង់​សំ​ណង់​ធំៗ​ខ្ពស់​ៗគ្រប់​ទីកន្លែង​នៃ​រាជធានី​បុរាណ​ មាន​អាយុកាល​ចំណាស់​កន្លះ​សហ​សវ​ត្សរ៍​មកនេះ​ ក្រឡេក​មើល​ទីក្រុង​ព្រះសីហនុ​ ដែល​មាន​អាយុកាល​កន្លះ​សតវត្សរ៍​មក​ដែរ​ ហើយក៏​ធ្លាប់​មាន​ប្រវត្តិ​ល្បីល្បាញ​ថា​ ជាទី​ក្រុង​រះ​ឡើង​ថ្មី​ និង​មាន​សំណង់​នគរូបនីយកម្ម​ឆើតឆាយ​ស៊ីវិល័យ​ដាច់គេ​នៅ​តាម​តំបន់ឆ្នេរ​ តាំងពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៦០មក​ម្ល៉េះ​។

នា​យុគសម័យ​សកល​ភា​វូ​នី​យក​ម្ម​នា​សតវត្សរ៍​ទី២១នេះ​ ទីក្រុង​មាត់សមុទ្រ​កម្ពុជា​ដែល​យក​តាម​ព្រះនាម​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ (សីហនុ​) ហាក់​កំពុង​ចាប់ផ្តើម​ប្រកួតប្រជែង​យក​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ ជាទី​ក្រុង​នៅ​ជួរ​មាត់សមុទ្រ​ ដែល​មាន​សំណង់​ធំ​ខ្ពស់​ដាច់គេ​មកវិញ​។

មហាជន​ទូទៅ​កំពុង​តាមដាន​ នឹង​ចោទ​ជា​សំណួរ​ថា​ តើ​ក្រុង​ព្រះសីហនុ​ មាន​សក្តា​នុ​ពល​ដើម្បី​ស្រូប​យក​វិនិយោគិន​ ពី​បរទេស​មក​អភិវឌ្ឍន៍​ផ្នែក​សំណង់​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ដូច​ពី​ទសវត្សរ៍១៩៦០​ បាន​ឬទេ​? ជា​កត្តា​សត្យានុម័ត​ក្រុង​ព្រះសីហនុ​ គឺ​សក្តា​នុ​ពល​សំ​ខាន់​ៗពី​ធម្មជាតិ​ គួរ​ជា​ទី​មោទ​នៈ​ ដូចជា​មាន​៖ ល្បី​រន្ទឺ​ជាទី​ក្រុង​មាន​ឆ្នេរសមុទ្រ​ស្រស់​ស្អាត​ពី​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក​ ជាទី​ក្រុង​មាត់សមុទ្រ​អម​ទៅ​ដោយ​កោះតូច​ធំ​ចំនួន៣៦​។

ជាទី​ក្រុង​មាត់សមុទ្រ​មាន​ប្រជាសាស្ត្រ​ប្រមាណ២១ម៉ឺន​ នាក់​នា​ពេល​បច្ចុប្បន្ន​ ជាទី​ក្រុង​នៃ​ដង្ហើម​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ព្រោះ​មាន​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ជាទី​ក្រុង​កំពង់ផែ​សមុទ្រ​ ដែល​ស្ថិតនៅ​ចំ​ចំណុច​កណ្តាល​ នៃ​មាហា​សាគរ​រវាង​ប្រទេស​សេដ្ឋ​កិ​ច្ច​ធំៗ​ពីរ​គឺ​ថៃ​ និង​វៀតណាម​។

ខេត្ត​ព្រះសីហនុ​ ជាទី​ក្រុង​មាត់សមុទ្រ​មា​នព្រ​លាន​យន្តហោះ​អន្តរជាតិ​ ជាទី​ក្រុង​មាត់សមុទ្រ​ ដែល​ភ្ជាប់​ទៅ​ដោយ​ផ្លូវជាតិ​(ផ្លូវជាតិ​លេខ៤​) ដ៏​ធំ​មាន​ចម្ងាយ​តែ២២០គីឡូម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ​ជា​បេះដូង​ប្រទេស​កម្ពុជា​ និង​មាន​ទាំង​ផ្លូវដែក​មួយទៀត​ផង​ (ថ្ងៃនេះ​ មានការ​បើក​សម្ពោធ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ក្រុង​ព្រះសីហនុ​)ថ្មី​មួយទៀត​ ជាទី​ក្រុង​មាត់សមុទ្រ​ដែល​ប្រជុំ​ដោយ​រោងចក្រ​កាត់ដេរ​ និង​ចក្រ​ឧស្សាហកម្ម​ធន់​ស្រាល​-ធ្ងន់​ចំនួន៧៩៨រោងចក្រ​-សហគ្រាស​, ជាទី​ក្រុង​មាត់សមុទ្រ​ដែល​កំពុង​ការ​រីកចម្រើន​ខ្លាំង​ផ្នែក​វិស័យ​សំណង់​សរុប​ជាង ៣០០គម្រោង​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​គ្រប់គ្រង​ដែនដី​ នគរូ​បណី​យក​ម្ម​ និង​សំណង់​ បាន​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ដំណាច់ឆ្នាំ២០១៨​ ក្រុង​ព្រះសីហនុ​មាន​គម្រោង​សំណង់​មាន​កម្ពស់​លើស​ពី៤០ជាន់ឡើង​លើ​ចំនួន២គម្រោង​ ក្នុងចំណោម​គម្រោង​សំណង់​ដែល​បាន​ដា​ក់​ពាក្រស្នើ​សុំច្បាប់​សាងសង់​សរុប​ចំនួន៧៥គម្រោង​ ដែល​បាន​ចុះបញ្ជី​ការសាងសង់​នៅក្នុង​ឆ្នាំ២០១៨តែ១ឆ្នាំ​។ ចំណែក​តួលេខ​គម្រោង​សំណង់​សរុប​នៅក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ជាង៣០០គម្រោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here