សម្តេច​តេជោ​៖ កម្ពុជា​មិន​ទាន់​មាន​លទ្ឋ​ភាព​​ផ្គត់ផ្គង់​ផ្នែក​​វិស្វកម្ម​ក្នុង​​វិស័យ​សំណង់​​នៅ​កម្ពុជា​

1

ដោយ​ នៅ​ វឌ្ឍនា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​អះអាង​ថា​ បច្ចុប្បន្ន​កម្ពុជា​មិន​ទាន់​មាន​លទ្ឋ​ភាព​ ក្នុង​ការ​ផ្គង់​ផ្គង់​ធនធានមនុស្ស​ផ្នែក​វិស្វកម្ម​ និង​សំណង់​កម្រិតខ្ពស់​នៅឡើយ​។

សម្តេច​បាន​មានប្រសាសន៍​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ជូន​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី២៥​ មិនា​នេះ​បន្ត​ថា​ ការ​ផ្គត់ផ្គង់​ក្នុង​វិស័យ​វិស្វកម្ម​ និង​សំណង់​ផ្នែក​បច្ចេកទេស​កម្រិតខ្ពស់​ គឺ​យើង​មិនទាន់​មានលទ្ធភាព​នៅឡើយ​ទេ​ សូម្បីតែ​ការ​ផ្គត់ផ្គង់​ក្នុង​កម្រិ​តម​ធម្យម​ នៅតែ​មិនទាន់​គ្រប់គ្រាន់​ផង​ដែរ​។ ដូច្នេះ​បាន​ជា​យើង​នាំ​អ្នកបច្ចេកទេស​មក​ពីក្រៅ​ប្រទេស​មក​ផ្គត់​ក្នុង​ស្រុក​ ដូចជា​ ការ​ការ​សាង​សងស់​ស្ពាន​ឆ្លងកាត់​ទន្លេ​ វិ​ស្វក​របស់​យើង​មិនទាន់​មានលទ្ធភាព​នៅឡើយ​ទេ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​។

ជាមួយគ្នា​នេះ​ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​លោក​ឃាង​ ពុទ្ឋី​បាន​គាំទ្រ​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ ដោយ​លោក​បាន​មានប្រសាសន៍​អំពាវនាវ​ឱ្យ​អ្នក​នៅក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​បន្ត​ពង្រឹង​ខ្លួ​ងឯង​ និង​វិស័យ​ឯកជន​នានា​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បង្កើត​ឡើង​ ក្នុង​គោលដៅ​រួមចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ដោយសារ​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​មានការ​ខ្វះខាត​ ព្រោះ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីកចម្រើន​លឿន​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

លោក​បន្ត​ថា​ “ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​នេះ​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីកចម្រើន​នៃ​វិស័យ​នេះ​ ក៏ដូចជា​រួមចំណែក​លើក​កម្ពស់​សេដ្ឋកិច្ច​សង្គម​កម្ពុជា​”៕

1 COMMENT

  1. […] post សម្តេច​តេជោ​៖ កម្ពុជា​មិន​ទាន់​មាន… appeared first on PROPERTY AREA […]

LEAVE A REPLY

Please enter your comment!
Please enter your name here