ចិន​សន្យា​បង្កើន​ល្បឿន​សាង​សង់​​ព្រលា​នយន្តហោះ​​ថ្មី​នៅក្នុង​ខេត្តសៀមរាប​

0

ដោយ​ គង់​ សូ​រិយា

ភ្នំពេញ​៖ មន្រ្តី​ជាន់ខ្ពស់​បក្ស​នៃ​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​ប្រកាស​ពន្លឿន​ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ នៅក្នុង​ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ ដែល​ការដ្ឋាន​សាងសង់​បាន​និង​កំពុង​ចាប់​ផ្តើម​បណ្តើរ​ៗ។

ក្នុង​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅ​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩នេះ​ លោក​ ឈិន​ ហាវ​លេខា​បក្ស​កុម្មុយ​នី​សចិន​បាន​ជម្រាប​ជូន​សម្តេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បែបនេះ​។

លោក​ កៅ​ គឹ​មហួន​ រដ្ឋ​មន្ដ្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយ​បញ្ចប់​ជំនួប​ នៅ​ព្រឹក​ថ្ងៃទី២៧​ ខែមីនា​ ឆ្នាំ២០១៩ថា​ ព្រលា​នយន្តហោះ​អន្តរជាតិ​សៀមរាប​-អង្គរ​ថ្មី​ ត្រូវ​សាងសង់​នៅ​ពេល​ឆាប់​ៗខាងមុខនេះ​ ដោយក្រុម​ហ៊ុន​ចិន​ YUNAN​ DEVELOPMENT​ GROUP​ គ្រោង​វិនិយោគ​នូវ​ទឹកប្រាក់៩០០លាន​ដុល្លារ​ អាមេរិក​ ដែល​មាន​កុងត្រា​រយៈពេល៥៥ឆ្នាំ​ នៅ​ស្រុក​សូត​និគម​លើ​ផ្ទៃដី៧០០ហិ​កតា​។

លោក​កៅ​ គឹ​មហួន​ នៅក្នុង​ជំនួប​នេះ​ លោ​កឈិន​ ហាវ​បាន​បញ្ជាក់​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ មកកាន់​កម្ពុជា​នា​ពេលនេះ​ គឺ​ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​ ជាមួយនឹង​ខេត្ត​យូ​ណាន​ ប្រទេស​ចិន​។ លោក​បាន​បន្ត​ថា​ បច្ចុប្បន្ន​ខេ​ត្ដ​យូ​ណាន​ មាន​ក្រុមហ៊ុន​ចំនួន២៥​ បាន​និង​កំពុង​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ទុន​ជិត១ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ក៏បាន​ជម្រាប​ជូន​សម្តេច​តេជោ​ ហ៊ុន​ សែន​ ថា​ ខេត្ត​យូ​ណាន​ គឺជា​ខេត្ត​មួយ​ ដែល​មានការ​រីកចម្រើន​ លើ​វិស័យ​ទេសចរណ៍​ ដោយមាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ យ៉ាងច្រើន​។ ក្នុង​ន័យ​នេះ​ លោក​ចង់​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ នៅក្នុង​វិស័យ​ទេសចរណ៍​នេះ​ ដោយ​ជួយ​ជំរុញ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ ដែល​បាន​ទៅ​ទស្សនា​នៅក្នុង​ខេត្ត​យូ​ណាន​ បន្តម​កទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ស្នើ​ដល់​សម្តេច​ឱ្យ​បន្ត​គាំទ្រ​ដល់​វិនិយោគិន​ មក​ពី​ខេត្ត​យូ​នណា​ន ដែល​កំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រម​ជាមួយ​នោះ​ លោក​បាន​ប្ដេជ្ញា​ថា​ នឹង​បង្កើន​ល្បឿន​នៃ​ការសាងសង់​ អាកាសយាន​ដ្ឋាន​ថ្មី​ នៅក្នុង​ខេត្តសៀមរាប​ របស់​ប្រទេស​កម្ពុជា​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ចាត់ទុកថា​ ខេត្ត​យូ​ណាន​ គឺជា​ខេត្ត​ដែល​ជាប់ទៅនឹង​តំបន់​អាស៊ាន​ ក្នុង​ន័យ​នេះ​ សម្តេច​ជំរុញ​ឱ្យ​បន្ត​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ខេត្ត​យូ​ណាន​។ សម្ដេច​ចង់​ឱ្យ​មានការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ខេត្ត​យូ​ណាន​ ឱ្យ​កាន់តែ​មាន​ទំហំ​ច្រើន​បន្ថែម​ទៀត​។

សម្តេច​បន្ត​ថា​ ដោយសារតែ​ខេត្ត​យូ​ណាន​ គឺជា​ខេត្ត​ដ៏​មាន​សក្តា​នុ​ពល​ជាច្រើន​ សម្រាប់​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយនឹង​កម្ពុជា​នោះ​, សម្ដេច​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​របស់​ខេ​ត្ដ​យូ​ណាន​ ទោះបី​ស្ថិតនៅ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ សូម​នៅតែ​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​ រវាង​ចិន​ និង​កម្ពុជា​មាន​ទំហំ​ធំ​ណាស់​ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៦ពាន់​លាន​ដុល្លារ​អាមេរិក​ ដូច្នេះ​ការ​រក្សា​បាន​ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ថែមទៀត​នេះ​ គឺ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចិន​បន្ត​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​បាន​លើកឡើង​ដែរ​ថា​ ចិន​ គឺជា​ដៃគូ​យុទ្ធសាស្ត្រ​ពិត​សម្រាប់​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here