ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរមានជំនឿខុសៗគ្នា នៅក្នុងការសាងសង់ផ្ទះបែរមុខទៅរកទិសណាមួយ ប៉ុន្តែភាគច្រើនពួកគេនិយមសាងសង់ផ្ទះបែរមុខទៅទិសខាងកើត ដោយសារជាទិសនៃព្រះអាទិត្យរះ។

ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរមានជំនឿខុសៗគ្នា នៅក្នុងការសាងសង់ផ្ទះបែរមុខទៅរកទិសណាមួយ ប៉ុន្តែភាគច្រើនពួកគេនិយមសាងសង់ផ្ទះបែរមុខទៅទិសខាងកើត ដោយសារជាទិសនៃព្រះអាទិត្យរះ។

ប៉ុន្តែសំណួរនៅទីនេះគឺថា ទិសណាមួយដែលមានភាពល្អជាងគេ? ស្ថាបត្យករអាស៊ាន លោកសាស្រ្តាចារ្យទួស សាភឿនបានមានប្រសាសន៍ថា ប្រពលរដ្ឋខ្មែរមានជំនឿខុសៗគ្នា ក្នុងការសាងសង់ផ្ទះ ប៉ុន្តែពួកគេនិយមសាងសង់ផ្ទះបែរមុខទៅទិសខាងកើត ប៉ុន្តែ សម្រាប់ទស្សនរបស់លោកបានគិតថា ផ្ទះបែរមុខទៅរកទិសខាងត្បូងជាទិសល្អជាងគេ ដោយសារទិសខាងត្បូងជាទិសរបស់ព្រះ និងគេចផុតពីគន្លឺនិងកំដៅរបស់ព្រះអាទិត្យ។
លោកបន្តថា “ទិសខាងកើត និងទិសខាងលិច ជាទិសធម្មតា ប៉ុន្តែហាមគេងបែរក្បាលទៅរកទិសខាងលិច ដោយសារវាធ្វើឱ្យមានបញ្ហា និងជួបទុក្ខសោកច្រើន”។ លោកបន្តថា “ទិសខាងកើតដែលខ្មែរយើងនិយម ជាទិសដែលមានភាពល្អប្រសើរផងដែរ ប៉ុន្តែទិសខាងត្បូងល្អជាងគេ នេះជាការយល់ឃើញរបស់ខ្ញុំ”។

លោកសាស្រ្តាចារ្យទួស សាភឿនបានឱ្យដឹងផងដែរថា មុនសាងសង់ផ្ទះ ម្ចាស់ផ្ទះក៏គួរសិក្សាពីទិសខ្យល់ឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យផ្ទះមានខ្យល់ចេញចូល និងមានពន្លឺគ្រប់គ្រាន់ ដើម្បីផ្តល់សេរីសួស្តីដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នករស់នៅផ្សេងៗទៀត។ លោកបន្តថា ការសិក្សាទិសខ្យល់មានសារៈសំខាន់ណាស់ ដើម្បីផ្តល់បរិយាកាសល្អ និងមានភាពមនោរម្យសម្រាប់ការរស់នៅ ហេតុនេះរឿងចាំបាច់ដែលត្រូវសិក្សាមុនគេ គឺសិក្សាទិសខ្យល់ជាមុន មុនពេលសិក្សាលើការងារដទៃទៀត៕