ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ការសាងសង់អាគារកម្ពស់ខ្ពស់កប់ពពក បានកើនឡើងនៅក្រុងភ្នំពេញ ប៉ុន្តែដោយសារតម្លៃដីបានកើនខ្ពស់ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍មួយចំនួនបំពានមកលើចិញ្ចើមផ្លូវសាធារណៈ ទាក់ទងនឹងបញ្ហានេះតើក្រសួងរៀបចំដែនដី បានកំណត់យ៉ាងដូចម្តេច? ដើម្បីរក្សាចិញ្ចើមផ្លូវ ក៏ដូចជាធ្វើឱ្យបរិយាកាសចេញចូល ក្នុងអាគារមានផាសុខភាព។
លោកសាស្រ្តាចារ្យ ទួស សាភឿន អគ្គលេខាធិការរងគណស្ថាបត្យករកម្ពុជានិងជាស្ថាបត្យករកម្រិតអាស៊ាន បានមាន ប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី២៧មិនាកន្លងមកថា តាមសេចក្តីប្រកាសរបស់ក្រសួង ការសាងសង់អាគារនិមួយៗ បានកំណត់និយាមការនគរូបនីយកម្មត្រឹមត្រូវ ដោយអាគារមានកម្ពស់ចាប់ពី១២ជាន់ដល់២០ជាន់ អ្នកអភិវឌ្ឍន៍ត្រូវ ចោលទម្លាតខាងមុខ៦ម៉ែត្រពីចញ្ចើមផ្លូវសាធារណៈ និងទុកចំហៀងនិងខាងក្រោយអាគារប្រវែង៣ម៉ែត្រ។