ដោយ វិសាល
ភ្នំពេញ៖ ពិព័រណ៍លំនៅដ្ឋានលើកដំបូងនៅកម្ពុជា ដែលគ្រោងរៀបចំនៅទីក្រុងភ្នំពេ ញនាពេលខាងមុខនេះ ជាការផ្តល់ជម្រើសកាន់តែប្រសើរ ដល់អ្នកមានបំណងទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅនូវជម្រើសលំនៅដ្ឋានសម្បូរបែប។

ដោយ វិសាល
ភ្នំពេញ៖ ពិព័រណ៍លំនៅដ្ឋានលើកដំបូងនៅកម្ពុជា ដែលគ្រោងរៀបចំនៅទីក្រុងភ្នំពេ ញនាពេលខាងមុខនេះ ជាការផ្តល់ជម្រើសកាន់តែប្រសើរ ដល់អ្នកមានបំណងទិញលំនៅដ្ឋានសម្រាប់ស្នាក់នៅនូវជម្រើសលំនៅដ្ឋានសម្បូរបែប។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅក្នុងឆ្នាំនេះ រំពឹងកាន់តែទាក់ទាញជាងមុន មិនត្រឹមតែមានការតាំងពិព័រណ៍អំពីគម្រោងលំនៅដ្ឋាន និងមានការតាំងបង្ហាញអំពីសេវាកម្ម និងផលិតផលជាច្រើនទាក់ទង នឹងជីវិតរស់នៅប្រចាំថ្ងៃផងដែរ។ កាន់តែពិសេសជាងនេះយើងមានជនល្បីឈ្មោះមួយរូប ជាតំណាងនៃកម្មវិធីពិព័រណ៍លំនៅដ្ឋានកម្ពុជានេះ គឺ ឌីជេ ណាណា ដែលជាពិធីការនីដ៏ល្បីឈ្មោះនៅក្នុង ប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ Realestate.com.kh ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះបានឱ្យដឹងនាព្រឹកថ្ងៃទី២៨ មិនានេះថា ពិព័រណ៍លំនៅដ្ឋាននេះ មិនត្រឹមតែនាំយកព្រឹតិ្តការណ៍ពិព័រណ៍លំនៅដ្ឋាន តែមួយមុខទេ ប៉ុន្តែមានការតាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ។ជាក់ស្តែងឌីជេ ណាណាដែលជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងជីវិត និងស្នេហា និងជាអ្នកតំណាងផ្លូវការឱ្យពិព័រណ៍នេះផ្ទាល់បានឱ្យដឹងថា “ការទិញលំនៅដ្ឋានមួយ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុភមង្គល បន្ថែមពីនេះតម្រូវការផ្សេងៗ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃក៏ចាំបាច់ត្រូវតែមាន តួយ៉ាងពិព័រណ៍លំនៅដ្ឋានកម្ពុជានេះ មានការតាំងបង្ហាញដ៏សម្បូរបែបដែលមាន ដូចជា លំនៅដ្ឋាន រថយន្ត គ្រឿងបរិក្ខា សង្ហារឹម សម្ភារៈកីឡា និងមានជាច្រើនទៀត។”
ពិព័រណ៍នេះមានដូចជា មានក្រុមហ៊ុនចូលរួមប្រមាណ៣០ដូចជា ក្រុមហ៊ុនCC Peninsula Co., LTD គម្រោង CEO KT Pacific គេហទំព័រព័ត៌មានអេឡិកត្រូនិក Tnaot App គម្រោង La Vista One គម្រោង Angkor 4 Season Hotel គម្រោងលំនៅដ្ឋាន ;V-House ក្រុមហ៊ុនអចលនទ្រព្យ V-House, LCJ – H.Y.O (Cambodia) ជាដើម។ ពិសេសមានការចូលរួមពីគេហទំព័រPropertyarea.asia និងFacebook Page Property Area Asiaជាដៃគូផ្សព្វផ្សាយផងដែរ៕