បញ្ចប់​ត្រីមាស​ទី១​ វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​មាន​ភាពល្អ​ប្រសើរ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ វិស័យ​សំណង់​ និង​អលន​ទ្រព្យ​នៅ​រយៈពេល៣ខែ​នៃ​ដើម​ឆ្នំា​ ២០១៩​ នេះ​មានដំណើរ​ការ​ល្អ​ប្រសើរ​ ជាមួយ​លំហូរ​ទុន​របស់​អ្នក​វិនិយោគ​ក្រៅប្រទេស​នៅតែ​បន្តម​កកាន់​កម្ពុជា​ ហើយ​គម្រោង​មួយចំនួន​ដែ​លព​ន្យា​ពេល​សាងសង់​ក្នុង​ឆ្នាំ២០១៨​ កន្លងមក​ ក៏​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​ អ្នកនាង​ អាន​ សុធី​តា​ នាយិកា​រប្រ​ចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​ CBRE​ ប្រចាំ​នៅ​កម្ពុជា​។

អ្នកនាង​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃទី២៨​ មិនា​កន្លងមក​ថា​ នៅដើម​ឆ្នាំនេះ​ ទីផ្សារ​ការិយាល័យ​នៅតែ​ដំណើរការ​ធម្មតា​ អាគារ​ជួល​ក៏​ដូចគ្នា​ដែរ​ ហើយ​ លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​ (ខុន​ដូ​) មានការ​លក់ដាច់​ច្រើនជាង​មុន​ដោយសារតែ​មានតម្លៃ​សមរម្យ​ ពោល​គឺ​មានតម្លៃ២០០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នកស្រី​មើល​ឃើញ​ថា​ រយៈពេល៣ខែ​មកនេះ​ មាន​ប្រជាជន​ខ្មែរ​ទិញ​លំនៅ​ដ្ឋាន​ខុន​ដែរ​ច្រើន​ ដោយសារតែ​ស្ថានភាព​តម្លៃ​សមរម្យ​។

អ្នកស្រី​បន្ត​ថា​ “សម្រាប់​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ឆ្នាំ​ ២០១៩នេះ​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ២០១៨​ ពោល​ដោយសារតែ​ឆ្នាំ២០១៨​ មាន​ភាព​រអា​ក់រ​អ៊ួ​លព្រោះ​វា​ជា​ឆ្នាំ​បោះឆ្នោត​”។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​បង្ហាញ​កន្លងមក​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ នៅ​ប្រទេស​កម្ពុជា​គិត​ចំពោះ​ត្រឹមតែ​ខែមករា​ នៃ​ឆ្នាំ២០១៩​ មាន​ទុន​វិនិយោគ​រហូតដល់​ទៅ​ប្រមាណ ៨២៩លាន​ដុល្លារ​អាមេរិក​ កើនឡើង១៧៨​% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៨​។

ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​លោក​ ជា​ សុ​ផា​រ៉ា​បាន​មានប្រសាសន៍​កន្លងមក​ថា​ ការ​អភិវឌ្ឍ​អចលនទ្រព្យ​ និង​សំណង់​បាន​ក្លាយជា​សសរ​ស្តម្ភ​ស្នូល​ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ជាក់ស្តែង​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុងរយៈពេល១០ឆ្នាំ​ គិត​ពី២០១០​ ដល់២០១៩​ មាន​ទុន​ប្រមាណ​ ៤៣​,៨៩៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​បន្ត​ទៀត​ថា​ “ក្រុមហ៊ុន​សាងសង់​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ ដែល​មាន​អាជ្ញា​បណ្ណ​ មាន​ចំនួន២៣០៧​ ក្រុមហ៊ុន​មាន​ស្ថាបត្យករ​ប្រមាណ​ជាង២៥០០នាក់​ និង​មាន​វិស្វករ​ប្រមាណ​ជាង៣០​,០០០​ នាក់​”។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ ជាមួយនឹង​ការ​រីកចម្រើន​ ដែល​កំពុង​មានសន្ទុះ​ដ៏​លឿន​នេះ​ ក៏​មើលឃើញ​ពី​តម្រូវការ​វិនិយោគ​ជាច្រើន​ មាន​ជាអាទិ៍​ ការ​អភិវឌ្ឍ​សំណង់​លំនៅឋាន​ សំណង់​ពាណិជ្ជកម្ម​ សំណង់​សេវាកម្ម​ សំណង់​ឧស្សាហកម្ម​ សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ និង​បរិស្ថាន​ សេដ្ឋកិច្ច​ សង្គម​ ពិសេស​ការ​អភិវឌ្ឍ​លំនៅឋាន​តម្លៃ​សមរម្យ​ បណ្តាញ​ផ្លូវ​ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ អគ្គិសនី​ ប្រព័ន្ធ​លូ​និង​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ ការគ្រប់គ្រង​សំណល់រឹង​និង​រាវ​ លំហ​សាធារណៈ​និង​ផ្ទៃ​បៃតង​ បរិ​ក្ខា​ទីក្រុង​ ជាដើម​៕

LEAVE A REPLY

Please enter your comment!
Please enter your name here