ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​ស្នើសុំ​អាជ្ញាធរ​ក្រុងភ្នំពេញ​ធ្វើ​ផ្លូវ​ក្រោម​ដី​នៅ​ផ្លូវជាតិ​លេខ១​

0

ដោយ​ រ៉ា​ណេត

ភ្នំពេញ​៖ ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​បាន​ស្នើសុំ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុងភ្នំពេញ​ ដើម្បី​សាង​សងស់​ផ្លូវ​ក្រោម​ដី​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី២​ ខែមីនា​នេះ​ លោក​ ឃួង​ ស្រេង​ អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ គម្រោង​នេះ​មានការ​ស្នើ​ពី​លោក​ឧកញ៉ា​ថៃ​ ជា​ហ៊ួ​ត ដើម្បី​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ ដោយ​ភ្ជាប់​ពីទី​តាំង​ផ្សារ​ទំនើប​ PH​ ECO​ MALL​ ទៅ​ផ្លូវជាតិ​លេខ១​ ផ្នែក​ក្រោម​ដី​ស្ថិតនៅ​ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​។ ផ្លូវ​នេះ​មាន​ប្រវែង​១៩៥ម៉ែត្រ​ និង​ទទឹង៧ម៉ែត្រ​ ហើយ​ការសិក្សា​ត្រូវ​ធ្វើជា​កញ្ចប់​សម្រាប់​តំបន់​បឹង​ឈូក​ទាំងមួល​តែម្តង​ ទៅលើ​ផល​ប៉ះពាល់​ ជាពិសេស​ប្រព័ន្ធ​ចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ១តែម្ដង​។

តាមរយៈ​កិច្ចប្រជុំ​នេះ​ លោ​កឃួង​ ស្រេង​ បាន​បាន​ណែនាំ​មាន​ឱ្យ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​ ដែល​មាន​សមាសភាព​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ធ្វើការ​សិក្សា​ជា​កញ្ចប់​ឱ្យ​បាន​ម៉ត់ចត់​ មុននឹង​ធ្វើការ​សាងសង់​ផ្លូវ​ក្រោម​ដី​ កាត់​ផ្លូវជាតិ​លេខ ១​ដោយ​​​ត្រូវ​​គិត​ពី​ផល​ប៉ះពាល់​សណ្តាប់​ធ្នាប់​ និង​ការ​កកស្ទះ​ចរាចរ​ជាដើម​។

លោក​បន្ត​ថា​ “ក្រុមការងារ​បច្ចេកទេស​ត្រូវតែ​សិក្សា​ឱ្យ​បាន​ត្រឹមត្រូវ​ មុន​ចាប់ផ្តើម​ និង​ការ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ដោយ​ត្រូវ​សិក្សា​ជា​កញ្ចប់​តែម្តង​ ហើយ​ក្រុមការងារ​បច្ចេកទេស​នេះ​ មាន​តំណាង​មក​ពី​ក្រសួង​រៀបចំ​ដែនដី​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​, រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ និង​អង្គការ​ JICA​ ជាដើម​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here