ដោយ វិសាល
ភ្នំពេញ៖ ពិព័រណ៍លំនៅដ្ឋានលើកដំបូងនៅកម្ពុជា នឹងចាប់ផ្តើមនៅរយៈពេល១ខែទៀត ដែលវានឹងក្លាយជាព្រឹត្តិការណ៍មួយ ផ្តល់ឱ្យអ្នកចូលរួមនូវអត្ថប្រយោជន៍សំខាន់ៗចំនួន៤។
ដោយ វិសាល
ភ្នំពេញ៖ ពិព័រណ៍លំនៅដ្ឋានលើកដំបូងនៅកម្ពុជា នឹងចាប់ផ្តើមនៅរយៈពេល១ខែទៀត ដែលវានឹងក្លាយជាព្រឹត្តិការណ៍មួយ ផ្តល់ឱ្យអ្នកចូលរួមនូវអត្ថប្រយោជន៍សំខាន់ៗចំនួន៤។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Realestate.com.kh បានឱ្យដឹងនៅថ្ងៃទី២ មេសានេះថា ពិព័រណ៍ម្តងនេះជាវេទិការធំជាងមុខ ប្លែកជាងមុន និងមានជម្រើសលំនៅដ្ឋានច្រើនជាងមុន។ ពិព័រណ៍នេះផ្តល់ឱ្យអ្នកចូលរួមនូវអត្ថបហរយោជន៍ចំនួន៤សំខាន់ៗ ទី១ វេទិកានេះល្អបំផុតសម្រាប់អ្នកមានបំណង ចង់ទិញលំនៅដ្ឋានមិនថាផ្ទះ ដី ខុនដូ បុរី និងមានជម្រើសផ្សេងៗដូចជារថយន្តម៉ាកល្បីៗ គ្រឿងសង្ហារិម ដេគ័រ ទី២ ល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ស្វែងយល់អំពីភាពរីកចម្រើនទីផ្សារលំនៅដ្ឋាន កម្ពុជា។
ទី៣ ល្អបំផុតសម្រាប់អ្នក ដែលចង់ស្វែងរកគម្រោងលំនៅដ្ឋានជាច្រើន ក្នុងពេលតែមួយ។ និងទី៤ ល្អបំផុតសម្រាប់អ្នកចង់ចូលរួមស្វែងយល់ ជាមួយវគ្គសិក្ខាសាលាអប់រំអំពីវិស័យអចលនទ្រព្យ ជាមួយប្រធានបទល្អៗ ធ្វើបទបង្ហាញដោយវាគ្មិនល្បីៗ។
ជាវេទិការទិញលក់អចលនទ្រព្យដ៏មានប្រសិទ្ធភាព និងជោគជ័យ បំផុតនៅក្នុងប្រវត្តិនៃទីផ្សារអចលនទ្រព្យកម្ពុជា។ ជាការពិតក្នុងពិព័រណ៍លើទី១ មានការទិញលក់ នៅនៅនឹងកន្លែងគិតជាទឹកប្រាក់ជាង៣លានដុល្លារ លើកទី២បានជាង២០លានដុល្លារ និងលើកទី៣ លក់បានជាង២០លានដុល្លារ។
សេចក្តីប្រកាសព៌តមានដដែលបានឱ្យដឹងថា ក្នុងពិព័រណ៍នីមួយៗមានការចូលរួមយ៉ាងខ្លាំងពីសំណាក់អ្នកអ្នកវិនិយោគ ម្ចាស់គម្រោង អ្នកអភិវឌ្ឍន៍ និងអ្នកចូលរួមរាប់ពាន់នាក់បានចូលរួមនៅក្នុងវេទិកាដ៏អស្ចារ្យនេះ។ ;ដោយសំឡឹងឃើញពីសក្តានុពលនៃទីផ្សារ និងតម្រូវការអចលនទ្រព្យដ៏ច្រើនពីអ្នកទិញក្នុងស្រុក និង អន្តរជាតិ។ Realestate.com.kh នឹងនៅតែបន្តជំរុញការទិញ លក់លំនៅដ្ឋាននៅកម្ពុជា តាមរយៈពិរព័រណ៍ដ៏ធំនេះ។
ពិព័រណ៍លំនៅដ្ឋានកម្ពុជាសម្រាប់ឆ្នាំ ២០១៩ នៅសល់ពេលតែមួយខែទៀតតែប៉ុណ្ណោះ គឺនឹងធ្វើនៅថ្ងៃ ទី២៦ ដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៩ នៅបន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច៕
;