សម្តេច​តេជោ​៖ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​អាច​ប្រើ​បាន​រយៈពេល​ ៥០ឆ្នាំទៅ​មុខ​ថែមទៀត​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ឪ្យ​ដឹង​ថា​ ក្រោយពី​ការ​ជួសជុល​រួចរាល់​ដែល​បាន​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ នៅ​ថ្ងៃនេះ​ គឺ​យើង​អាច​ប្រើ​បាន​រយៈពេល​ ៥០ឆ្នាំទៅ​មុខ​ថែមទៀត​។

សម្តេច​សរសេរ​នៅក្នុង​ហ្វេ​សបុ​កផ្លូវការ​របស់​សម្តេច​បន្ទាប់ពី​កាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣ ខែ​មេ​សានេ​ ថា​ ដូច្នេះ​ថ្ងៃនេះ​ ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​នៃ​ស្ពាន​ជ្រោយ​ចង្វា​រទី១នេះ​ ហាក់បីដូចជា​សមិទ្ធផល​ថ្មី​មួយទៀត​ផង​ដែរ​ សម្រាប់​រាជធានី​ភ្នំពេញ​ ក្នុង​ការបម្រើ​ដល់​ការ​ធ្វើដំណើរ​ និង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ ជាពិសេស​ករ​ដាក់​ឱ្យ​ប្រប្រាស់​ថ្ងៃនេះ​ ក៏​ជា​ចំណងដៃ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ មុន​ឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ដែល​នឹង​ចូល​មកដល់​ពាក់កណ្តាល​ខែមេសា​ខាងមុខនេះ​។

សម្តេច​បន្ត​ថា​សូម​បងប្អូន​ជនរួមជាតិ​ធ្វើដំណើរ​មាន​សុខ​សុ​វត្ថ​ភាព​ទាំ​អស់​គ្នា​ ហើយ​ចេះ​យោគយល់​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក​ ជាពិសេស​ ត្រូវ​ចេះ​គោរពច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ និង​សូម​អរគុណ​រដ្ឋាភិបាល​ និង​ប្រជា​ជប៉ុន​ដែល​តែងតែ​ជួយ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

ប្រវត្តិ​របស់​ស្ពាន​

ស្ពាន​ជ្រោយ​ចង្វា​រទី១​ ដែល​ក្នុង​សម័យ​សង្គ្រាម​ក្នុងអំឡុងឆ្នាំ​ ១៩៧២​ ស្ពាន​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពីគ្នា​ ដែល​ធ្វើ​ឱ្យ​ឱ្យ​ប្រជា ពលរដ្ឋ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ​ដោយ​ត្រូវ​ជិះទូក​ និង​ជិះ​កាណូត​ឆ្លង​ដើម្បី​កាត់​ទន្លេ​ស្លាប​ដ៏​ធំ​មួយ​នេះ​។

រហូតដល់​ឆ្នាំ១៩៩២​ ក្នុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​ស្វះស្វែង​រក​សុខ​សន្តិភាព​ ឯកភាពជាតិ​ រួបរួម​គ្នា​បញ្ចប់​សង្រ្គាម​ នៅពេល​នោះ​ស្ពាន​ជ្រោយ​ចង្វា​រទី១​ ក៏​ត្រូវ​បាន​ជួសជុល​ និង​តភ្ជាប់​ឡើងវិញ​ដោយ​ប្រទេស​ជប៉ុន​ ហើយក៏​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​ កម្ពុជា​-ជប៉ុន​ ដោយ​ព្រះ​មហា​វិរៈ​ក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ សម្ដេចព្រះ​បាទ​ នរោត្ដម​ សីហនុ​។

នៅ​ចុងឆ្នាំ២០១៧​ ដោយសារតែ​ស្ពាន​នេះ​មាន​អាយុកាល​ច្រើន​ ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​នោះ​ ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ធានា​សុវត្ថិភាព​ឡើងវិញ​ជាបន្ទាន់​។ ការ​ជួសជុល​ស្ពាន​នេះ​ គឺ​បាន​ចំណាយ​ថវិកា​ប្រមាណ​ ៣០លាន​ដុល្លារ​រអា​មេ​រិក​ ដែល​ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

ស្ពាន​ដែល​ត្រូវ​បាន​ជួសជុល​រួចស្រេច​ជាស្ថាពរ​នេះ​ គឺ​មានគុណ​ភាពរឹងមាំ​ល្អ​ប្រសើរ​ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ក្រុម​វិស្វករ​ជួសជុល​របស់​ប្រទេស​ជប៉ុន​ និង​កម្ពុជា​។ ស្ពាន​ជ្រោយ​ចង្វា​រទី១​ គឺជា​ស្ពាន​ដ៏​សំខាន់​ឆ្លងកាត់​ទន្លេសាប​ ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​របស់​ប្រទេសជាតិ​។ស្ពាន​នេះ​មាន​ប្រវែង​ ៩៧១ម៉ែត្រ​ និង​ទទឹង​ ១៣ម៉ែត្រ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here