ផ្លូវជាតិ​លេខ៦អា ​កំពុង​ទាក់ទាញ​ការ​វិនិយោគ​បុរី​កាន់តែ​ច្រើន​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ កំនើ​ននៃ​ប្រជា​សាស្រ្ត​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ប្រសើរ​បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​បុរី​នានា​ ចូល​ទៅ​វិនិយោគ​សាងសង់​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦អា​។

ប្រធាន​ផ្នែក​លក់ ​និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ លោកស្រី​ ឆាយ​ ស៊ី​ណា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី៣មេសា​នេះ​ថា​ ដោយសារ​ការ​រីកចម្រើន​ លើ​វិស័យ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ល្អ​ប្រសើរ​ ពិសេស​ផ្លូវជាតិ​លេខ ៦អា​ ជា​ផ្លូវ​តភ្ជាប់​ពី​បណ្តា​ខេត្ត​ជាច្រើន​ចូល​មកកាន់​រាជធានី​ភ្នំពេញ​ ទើប​ក្រុមហ៊ុន​ លី​ ហួរ​គ្រុប​ បានសម្រេច​ចិត្ត​វិនិយោគ​បុរី​នៅ​តំបន់​នេះ​។ លោកស្រី​បន្ត​ថា​ បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ ស្ថិតនៅ​ទីតាំង​ដ៏​មាន​សក្តា​នុ​ពល​មួយ​ ដោយសារ​មាន​ផ្សារ​ព្រែក​អញ្ចាញ​នៅ​ក្បែរ​ និង​ប្រមូល​ផ្តុំ​ដោយ​អាជីវកម្ម​ចម្រុះ​។

លោកស្រី​បន្តម​ថា​ “ការ​រីកចម្រើន​នៃ​ក្រុងភ្នំពេញ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​កាន់តែ​ប្រសើរ​ បាន​លើកទឹកចិត្ត​អ្នក​វិនិយោគ​បុរី​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន​ ទៅកាន់​ជាយក្រុង​ភ្នំពេញ​ដើ​ម្បី​ឆ្លើយតប​នឹង​កំនើន​តម្រូវការ​របស់​ប្រជាពលរដ្ឋ​”។ លោកស្រី​បន្ត​ថា​ “ជាក់ស្តែង​បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​និង​កំពុង​បំពេញ​តាម​ការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ ដោយ​យើង​មាន​សាងសង់​ផ្ទះ​ចំនួន ៣០០០ខ្នង​ និង​មាន​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​”។

ទីតាំង​របស់​បុរី​នេះ​ មាន​រួមបញ្ចូល​នូវ​សួនច្បារ​ ក្លឹប​ហាត់ប្រាណ​ អាងហែលទឹក​ និង​សាល​សម្រាប់​រៀបចំ​អាពាហ៍​ពិពាហ៍​ និង​ការ​ជប់​លៀង​ផ្សេង​ៗទៀត​។

លោកស្រី​ ឆាយ​ ស៊ី​ណា​ បាន​បន្ត​ថា​ លំនៅ​ដ្ឋាន​ក្នុង​បុរី​នេះ​មានតម្លៃ​ចាប់ពី​ ៤៦​,០០០​ដុល្លារ​ រហូត​ដល់​ ២១៦​,០០០​ដុល្លារ​អា​មេ​រិក​ ដែល​បច្ចុប្បន្ន​ការ​លក់​សម្រេច​បាន​ជោគជ័យ​ ដោយ​គម្រោង​ដំណាក់កាល​ទី១​ បាន​លក់​អស់​ប្រមាណ ៥០ភាគរយ​ហើយ​។ ជាមួយនឹង​ការ​រីកចម្រើន​នៅ​តំបន់​នេះ​ ផ្លូវជាតិ​លេខ៦អា​ក៏បាន​និង​កំពុង​ទាក់ទាញ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ចូល​មក​វិនិយោគ​សាងសង់​បុរី​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ផង​ដែរ​។

ដើម្បី​អបអរសាទរ​ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ បុរី​វិមាន​ភ្នំពេញ​មង្គល​រតនៈ​ បាន​លក់​បញ្ចុះតម្លៃ​ពី​ ៣ ទៅ​ ៨ភាគរយ​ ចាប់ពី​ថ្ងៃទី១​ ដល់​ ៣០ខែមេសា​ ឆ្នាំ​ ២០១៩​ ហើយ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​អាច​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​ 077​ 667​ 608​ /085​ 756​ 666​។

នាយិកា​ក្រុមហ៊ុន​ Century21​ Cambodia​ អ្នកនាង​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ តំបន់​ផ្លូវជាតិ​លេខ៦អា​ បាន​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិ​និ​យោ​គធំៗ​ ពិសេស​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ ដោយសារ​តំបន់​នេះ​មានការ​រីកចម្រើន​ និង​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ល្អ​ប្រសើរ​ ពិសេស​តំបន់​នេះ​ជាទី​តាំង​នៃ​ការ​វិនិយោគ​ទីក្រុង​ចិន​ និង​ជា​មជ្ឈមណ្ឌល​ពហុ​កីឡា​ ដែល​កម្ពុជា​នឹង​ប្រា​រព​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ផង​ដែរ​។

អ្នកនាង​បន្ត​ថា​” តំបន់​នេះ​នឹង​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ ពិ​សេ​សកំនើ​នប្រ​ជា​សាស្រ្ត​នឹង​កើនឡើង​កាន់តែ​ច្រើន​នា​ពេល​អនាគត​ ដោយសារ​បុរី​កាន់តែ​ច្រើន​កំពុង​សាងសង់​នៅ​តំបន់​នេះ​ ហើយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា​ នឹង​សាងសង់​កាន់តែ​ច្រើន​នា​ពេល​ខាងមុខនេះ​ ដើម្បី​ឆ្លើយតប​តម្រូវការ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here