ពិព័រណ៍​លំនៅ​ដ្ឋាន​លើកដំបូង​រំពឹង​មាន​អ្នកចូលរួម​ច្រើន​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ពិព័រណ៍​លំនៅ​ដ្ឋាន​ និង​ LIFE​ STYLE​ លើកដំបូង​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​នេះ​ថា​ នឹង​ទាក់ទាញ​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​ ដោយសារ​វា​ជា​ឱកាស​ដែល​អ្នក​ស្វែងរក​ទិញ​អចលនទ្រព្យ​នឹង​ទទួល​បានការ​បញ្ចុះតម្លៃ​ច្រើន​។

លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ បាន​មានប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី៣​ មេសា​នេះ​ថា​ ក្រុមហ៊ុន​ប្រមាណ​ ១០០នឹង​ចូលរួម​តាំងពិព័រណ៍​ ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី២៦​ ដល់២៧មេសា​ខាងមុខនេះ​ ក្នុង​នោះ​មាន​ក្រុមហ៊ុន​សាងសង់​លំនៅ​ដ្ឋាន​ អ្នកលក់​ដី​ឡូត៍​ និង​ផលិតផល​ទាក់ទង​នឹង​វិស័យ​លំនៅ​ដ្ឋាន​ជាច្រើន​ទៀត​។

លោក​បន្ត​ថា​ “ព្រឹត្តិ​ការណ៍​នេះ​ នឹង​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ ហើយ​ពួកគេ​ក៏​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗពី​ការទិញ​លក់​អចលនទ្រព្យ​ ពី​វាគ្មិន​ជំ​នាញៗ​ដែល​មានបទពិសោធន៍​ច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ​”។

អគ្គនាយក​នៃ​ realestate.com.kh​ លោក​ Tom​ OSullivan​ បាន​មានប្រសាសន៍​ឱ្យ​ដឹងផង​ដែរ​ថា​ ព្រឹត្តិ​ការណ៍​នេះ​ ជា​ការជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ក្នុង​វិស័យ​សំណង់​ និង​អចល​ទ្រព្យរបស់​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​ផង​ដែរ​ ពិសេស​យើង​ផ្តោត​ការ​ផ្សព្វផ្សាយ​លើ​អ្នកមាន​ជីវភាព​មធ្យម​ ដែល​នៅ​មាន​តម្រូវការ​លំនៅ​ដ្ឋាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បន្ត​ថា​ “គោលបំណង​នៃ​ពិព័រណ៍​អចលនទ្រព្យ​នៅពេល​ខាងមុខនេះ​ ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​និង​លើឆាកអន្តរជាតិ​”។ លោក​បន្ត​ថា​ “វេទិកា​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អចលន​ទ្រព្យ​ថ្មី​ៗ ល្អ​ៗ ព្រមទាំង​ក្រុម​ហ៊ុន​ផ្សេង​ៗទៀត​ដែ​លមានឥទ្ឋិ​ពល​ និង​ដើរតួ​នាទី​សំខាន់​ក្នុង​ទីផ្សារ​កម្ពុជា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here