អ្នក​អភិវឌ្ឍ​អ​ចន​ល​ទ្រព្យ​ថៃ​ចាប់ផ្តើម​ផ្តោត​ខ្លាំង​លើ​ទីផ្សារ​អឺរ៉ុប​

0

ដោយ​ ​នៅ ស៊ីវុត្ថា

ភ្នំពេញ​៖​ ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ថៃ​មួយចំនួន​បាន​ ​និង​កំពុង​ចាប់អារម្មណ៍​ ​និង​សំឡឹង​មើល​ទីផ្សារ​ជនជាតិ​អឺរ៉ុប​ ​ដែល​កំពុង​សម្រុកចូល​ប្រទេស​ថៃ​ក្នុង​ការ​ចូល​នី​វត្តន៍​ ​ដើម្បី​គេច​ចេញពី​ការ​ចំណាយ​ខ្ពស់​ ​ក្នុង​ការថែទាំ​សុខភាព​និង​អាកាសធាតុ​ត្រជាក់​។

​​លោក​ ​Helmut​ ​Buchberger​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​Difference​ ​Living​ ​Co​ ​បាន​ប្រាប់​បាងកក​ប៉ុស្តិ៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​អចលនទ្រព្យ​នៅក្នុង​វិស័យ​លំនៅ​ដ្ឋាន​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​មាន​សេវាកម្ម​សម្រាប់​អ្នក​ចូលនិវត្តន៍​ ​ក្នុង​អំឡុងឆ្នាំ​មាស​សម្រាប់​ជនជាតិ​អឺរ៉ុប​ចាប់ពី​អាយុ៦៥​-​៨៥​ ​ឆ្នាំ​ ​កំពុង​មាន​តម្រូវការ​ខ្ពស់​។​

លោក​បាន​បន្ត​ថា​ ​“​ស្ថានភាព​ចាស់ជរា​នៅ​អឺរ៉ុប​ ​បាន​បង្ខំ​មនុស្សជា​ច្រើន​ឱ្យ​ស្វែងរក​បរិយាកាស​រស់នៅ​ថ្មី​ ​ដែល​ជ​ម្រុ​ញ​ឲ្យ​ពួក​គេ​​ចាកចេញ​ពី​ទ្វីបអឺរ៉ុប​ ​និង​ផ្លាស់​ប្តូរ​ទៅ​រក​ប្រទេស​ដែល​មាន​ភាព​កក់ក្តៅ​”​ ​លោក​បន្ថែម​ថា​ ​“​នេះ​បាន​ធ្វើ​ឱ្យ​មាន​តម្រូវការ​កើនឡើង​ជាពិសេស​ក្នុងចំណោម​មនុស្សចាស់​ ​ដែល​មក​ពី​បណ្តា​ប្រទេស​លោកខាងលិច​”​។​

លោក​ ​Buchberger​ ​បាន​បន្ថែម​ថា​ ​“​ដើម្បី​ចាប់​យក​មនុស្សចាស់​ជរា​យើង​បាន​សាងសង់​លំនៅ​ដ្ឋាន​ខុស​ៗ​គ្នា​ ​ជាមួយ​ការ​សេវា​ថែរក្សា​មនុស្ស​ចាស់​ៗ​”​។​

ប្រទេស​ថៃ​ត្រូវ​បាន​ព្យាករណ៍​ថា​ ​នឹង​ក្លាយជា​ប្រទេស​ទទួល​មនុស្សចាស់​សម្រាប់​ចូល​នី​វត្តន៍​នៅ​ឆ្នាំ២០២១កាន់តែ​ច្រើន​ ​ខណៈ​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់​ ​ដែល​មាន​អាយុ​លើស​ពី៦០​ ​ឆ្នាំ​នឹង​ឡើង​ដល់​ ​១៣,១លាន​នាក់​ ​ឬ​ ​ស្មើ​នឹង២០ភាគរយ​នៃ​ចំនួន​ប្រជាជន​ថៃ​សរុប​។​



យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សង្គមជាតិ​របស់​ថៃ​បានឱ្យ​ដឹង​ថា​ ​ចំនួន​ប្រជាជន​ដែល​មាន​អាយុ​លើស​ពី៦០ឆ្នាំ​ ​បាន​កើនឡើង​ពី១១,៨លាន​នាក់​ឬ១៧,១ភាគរយ​ ​នៃ​ចំនួន​ប្រជាជន​កាលពី​ឆ្នាំ២០១៧​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here