ហេតុ​អី​តម្លៃ​ផ្ទះល្វែង​នៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ឌឺ​ហ្គោ​លមា​នភា​ព​ខុសគ្នា​ដូច​មេឃ​ ​និង​ដី​

0

​ដោយ​ ​រ៉ា​ណេត

ភ្នំពេញ​៖​ ​ខ័ណ្ឌ៧មករា​ ​គឺជា​តំបន់​មួយ​ដែល​មានតម្លៃ​ដី​នៅ​លើ​ទីផ្សារ​ខ្ពស់​ ​ជាពិសេស​ផ្នែក​ផ្ទះល្វែង​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ដឺ​ហ្គោល​ ​ដែល​អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៣៨​ ​-​៨០​ ​ម៉ឺន​ដុល្លារ​។​ ​

​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Key​ ​Real​ ​Estate​ ​co​,​.​Ltd​ ​លោក​ ​សន​ ​សៀប​ ​បាន​ប្រាប់​ឱ្យ​ដឹង​កាលពីដើម​សប្តាហ៍​នេះ​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ឌឺ​ហ្គោល​ ​តម្លៃ​អចលនទ្រព្យ​មាន​ភាព​ខុសគ្នា​ច្រើន​ ​ដោយសារតែ​ទីតាំង​ខ្លះ​ជា​ផ្ទះ​អាជីវកម្ម​ ​ដូច្នេះ​វា​អាច​មានតម្លៃ​ខ្ពស់​ ​ដែល​អាច​ចាប់ពី៤៥​-​៨០​ ​ម៉ឺន​ដុល្លារ​ ​មួយ​ល្វែង​ ​(​ផ្ទះEo​)​ ​ប៉ុន្តែ​ផ្ទះ​ខ្លះ​មានតម្លៃ​ទាប​ត្រឹម១០ម៉ឺន​ដុល្លារ​ក៏​មាន​។​ ​

លោក​បន្ត​ថា​ ​តាម​ផ្លូវ​ហ្សាល​ឌឺ​ហ្គោ​លមាន​ផ្ទះ​ខ្លះ​ថ្លៃ​ ​មានផ្ទះ​ខ្លះ​ថោក​។​ ​ផ្ទះ​ថ្លៃ​ ​E០​ ​គឺ​អាច​មានតម្លៃ​ចាប់ពី ៤០ម៉ឺន​ ​រហូត​ដល់ ៨០ម៉ឺន​ ​ដែល​វា​អាស្រ័យ​ដោយ​ទីតាំង​ ​និង​ប្រវែង​ផ្ទះ​។​ ​ដោយឡែក​សម្រាប់​ផ្ទះE1​ ​អាច​មានតម្លៃ​ចាប់ពី​ចន្លោះ​ចាប់ពី ៥​ទៅ ១​០ម៉ឺន​ដុល្លារ​ ​ហើយ​ ​ចំពោះ​ផ្ទះ​ដែល​ស្ថិតនៅ​ ​E2​ ​អាច​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី៥​-​៨ម៉ឺន​ដុល្លារ​ ​ហើយ​លើស​ពីនេះ​ ​អាច​មានតម្លៃ​ជាង៣​ ​-​៥​ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង​ប៉ុណ្ណោះ​។​



លោក​ ​សន​ ​សៀប​ ​បាន​បន្ត​ថា​ ​ជាទូទៅ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​រាជ​ធា​នៅ​ភ្នំពេញ​ភាគច្រើន​ ​គឺ​មានតម្លៃ​ថ្លៃ​ដែល​យ៉ាង​ហោច​ ​ណាស់៣០០០ដុល្លារ​ក្នុង​មួយ​ការ៉េ​។​ ​ដោយឡែក​សម្រាប់​អចលនទ្រព្យ​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ហ្សាល​ឌឺ​ហ្គោល​ ​គឺ​មានតម្លៃ​ហាក់​ខ្ពស់​ជាងគេ​បន្តិច​ ​បើ​ប្រៀបធៀប​ជាមួយ​តម្លៃ​អចលនទ្រព្យ​ ​នៅ​តាម​បណ្តា​ខណ្ឌ​មួយចំនួន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here