ឧកញ៉ា​លី​ ​ហួរ​៖​ ​វិស័យ​សំណង់​រីកចម្រើន​ខ្លាំង​តែ​កំពុង​ប្រឈមមុខ​ខ្វះ​កម្មករ​

0

​ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​លី​ ​ហួរ​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​បាន​មានប្រសាសន៍​ថា​ ​ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​ដំណាច់​ត្រីមាស​ទី១ឆ្នាំនេះ​ ​មាន​ភាពល្អ​ប្រសើរ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​ប៉ុន្តែ​បញ្ហា​កង្វះ​កម្មករ​កំពុងតែ​ចោទឡើង​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​សកម្មភាព​នៃ​ការសាងសង់​លំនៅ​ដ្ឋាន​ ​នៅ​តាម​បុរី​នានា​នៅតែ​បន្ត​កើនឡើង​ ​ដោយសារ​តម្រូវការ​កើនឡើង​ពីសំណាក់​ប្រជាពលរដ្ឋ​ ​ប៉ុន្តែ​យើង​ជួប​បញ្ហា​ប្រ​ ​ឈម​មួយ​គឺ​ខ្វះ​កម្មករ​ ​និង​ជាងជំនាញ​ ​ដែល​ធ្វើឲ្យ​មានការ​លំបាក​ក្នុង​ការ​ដំណើរការ​សាងសង់​សំណង់​បុរី​លំនៅ​ដ្ឋាន​។​

​លោក​បន្ត​ថា​ ​“​ការ​អភិវឌ្ឍ​កំពុង​កើនឡើង​ ​ការ​ខ្វះ​កម្មករ​ ​និង​ជាងជំនាញ​ក្នុង​វិស័យ​នេះ​បាន​ឆ្លុះបញ្ចាំង​ថា​ ​វិស័យ​នេះ​កំពុង​មានការ​រីកចម្រើន​លូតលាស់​”​។​ លោក​បន្ត​ថា​ ​“​ទោះជាយ៉ាងណា​សមាគម​មិនដឹង​ពី​ទិន្នន័យ​លំនៅ​ដ្ឋាន​ ​ដែល​បាន​សាងសង់​បញ្ចប់​ប្រចាំឆ្នាំ​នោះ​ទេ​”​។​

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ទូច​ ​សំណាង​បាន​ទទួលស្គាល់​បញ្ហា​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ពិតជា​មានការ​ខ្វះខាត​កម្មករ​ ​និង​ជាងជំនាញ​នៅក្នុង​វិស័យ​នេះ​ ​ពិសេស​សំរាប់​គំរោង​កោះ​ពេជ្រ​ ​ទីក្រុង​ជ្រោយ​ចង្វា​រ​ ​និង​ទីក្រុង​ ​Olympia​ ​City​ ​ដែល​បច្ចុប្បន្ន​យើង​ប្រើប្រាស់​កម្មករ​ជាង​ ​៣០០០នាក់​ ​តែ​យើង​កំពុង​ជួប​ការ​ខ្វះខាត​កម្មករ​ប្រមាណ​ ​២០​ទៅ​ ​៣០ភាគរយ​បន្ថែម​ទៀត​។​

​លោក​បន្ត​ថា​ ​“​ឆ្លើយតប​បញ្ហា​នេះ​ ​ក្រុមហ៊ុន​បាន​រៀបចំ​ការ​លើកទឹកចិត្ត​ជាច្រើន​ ​ដើម្បី​ទាក់ទាញ​ឲ្យ​កម្មករ​បំពេញការងារ​ឲ្យ​យើង​ ​និង​ទាក់ទាញ​កម្មករ​ដទៃទៀត​”​។​ ​

​យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​ឆ្នាំ ២០១៥​ ​២០៣០​ខាង​មុខ​​កម្ពុជា​ត្រូវការ​លំនៅ​ដ្ឋាន​ជាង​ ​៨០ម៉ឺន​ខ្នង​ផ្ទះ​បន្ថែម​ទៀត​។ ​ការសិក្សា​ដដែល​បាន​ឲ្យដឹង​ថា​ ​នៅ​ឆ្នាំ២០៣០ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​ ​ចំនួន៧លាន​នាក់​នឹង​រស់នៅ​តាម​បណ្តា​ទីក្រុង​ ​និង​ទីប្រជុំជន​នានា​ទូទាំង​ប្រទេស​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​តាម​ការ​រាយការណ៍​របស់​ឧបនាយក​រដ្ឋមន្រ្តី​ ​ជា​ ​សុ​ផា​រ៉ា​ ​រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យដឹង​ថា​ ​វិស័យ​សំណង់​ឆ្នាំនេះ​កើនឡើង​ជាង៧០០ភាគរយ​ ​ដែល​ធ្វើឲ្យ​កម្ពុជា​ប្រឈម​ការ​ខ្វះខាត​អគ្គិសនី​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here