Food​ ​Palace​ ​ចាប់ផ្តើម​បើក​ដំណើរការ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​

0

ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​គំរោង​ ​Food​ ​Palace​ ​ដែល​ជា​បណ្តុំ​ទីកន្លែង​លក់​អាហារ​ចម្រុះ​នៅក្នុង​ទីក្រុង​រណប​ជ្រោយចង្វា​របា​នបើ​ក​ដំណើរការ​ហើយ​ ​ដើម្បី​ស្វាគមន៍​អ្នក​ស្វែងរក​អាហារ​ចម្រុះ​ ​និង​សម្បូរ​បែប​។​

​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៃ​គំរោង​ ​Food​ ​Palace​ ​និង​ជួល​នៃ​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​រិន​ ​រ៉ី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ ​នា​ព្រឹក​ថ្ងៃទី៥​ ​មេសា​នេះ​ថា​ ​Food​ ​Palace​ ​បាន​បើក​ដំណើរការ​តាំងពី​ថ្ងៃទី១១​ ​ខែ​មិនា​កន្លងមក​នេះ​ ​ប៉ុន្តែ​មិន​ទាន់​បើ​ក​សម្ភោ​ធ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ​តែ​យ៉ាងណា​បន្ទាប់ពី​បើក​ដំណើរការ​ ​យើង​ទទួល​បានការ​គាំទ្រ​ពីអ​ទិ​ថិ​ជន​កាន់តែ​ច្រើនឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ដោយ​ជាមធ្យម​យើង​ទទួល​បាន​ភ្ញៀវ​ប្រមាណ៣០០នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។​

​លោក​បន្ត​ថា​ ​“​Food​ ​Palace​ ​មាន​អាហារ​បួន​ប្រភេទ​ ​គឺ​អាហារ​អឺរ៉ុប​ ​ជប៉ុន​ ​កូរ៉េ​ ​និង​អាហារ​បែប​ខ្មែរ​ ​ចិន​ ​ដែល​អតិថិជន​អាច​ជ្រើសរើស​បាន​តាមចំណង់​ចំណូលចិត្ត​”​។​ ​លោក​បន្ត​ថា​ ​“​តាម​គំរោង​ការ​បើ​ក​សម្ភោ​ធ​ដំណើរការ​ជា​ផ្លូវការ​នៃ​គំរោង​នេះ​ ​នឹង​ធ្វើឡើង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាងមុខនេះ​”​។​

​លោក​ ​រិន​ ​រ៉ី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ ​គំរោង​នេះ​គ្រោង​ចំណាយ​ទុន​វិនិយោគ​ ​៣លាន​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ការ​ចំណាយ​ជាក់ស្តែង​អស់​ប្រមាណ​ ​១,៧លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ​សំរាប់​គំរោង​ស្ថិតនៅ​លើ​ផ្ទៃដី​ជិត២ហិ​ក​តា​។​

​ទីក្រុង​រណប​ជ្រោយ​ចង្វា​រស្ថិ​ត​នៅ​លើ​ផ្ទៃដី​ជាង​ ​១០០ហិ​ក​តា​ ​ស្ថិតនៅ​ស្រប​នឹង​ផ្លូវជាតិ​លេខ៦អា​ ​ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា​រ​ ​ខ័ណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​លោក​ ​ទូច​ ​សំណាង​ ​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​ទីក្រុង​រណប​ជ្រោយចង្វា​របា​ននិង​កំពុង​រៀបចំ​ជាទី​ក្រុង​បែប​ ​Smart​ ​City​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​នេះ​ ​ឲ្យ​ក្លាយជា​ទីក្រុង​មួយ​ប្រកបដោយ​ផាសុ​ខ​ភាព​ ​ពិសេស​ក្រុមហ៊ុន​គ្រោង​រៀបចំ​ទីក្រុង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម​ចម្រុះ​ ​ដែល​មាន​ភាព​ស្រដៀងគ្នា​នឹង​ផ្លូវ​មុនីវង្ស​នា​ពេល​បច្ចុប្បន្ន​នេះ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here