ដោយ នៅ ស៊ីវុត្ថា
សឹង្ហបុរី៖ ប្រទេសសឹង្ហបុរី គ្រោងបោះទុនប្រមាណ៦ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងវិស័យទេសចរណ៍ ខណៈវិស័យមួយនេះ កំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំងអ្នកជំនួញ និងអ្នកដើរលេងកម្សាន្តប្រមាណ១.១ លាននាក់ជាងរាល់ខែ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Asian Correspondent កាលពីពេលថ្មីៗនេះបានឲ្យដឹងថា វិស័យទេសចរណ៍បាននិងកំពុងជំរុញសេដ្ឋកិច្ច របស់ប្រទេសឹង្ហបុរីមានការរីកចម្រើនជាលំដាប់ ដោយសារប្រទេសនេះមានមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មទំនើប អគារខ្ពស់ កន្លែងកម្សាន្តច្រើនដែលផ្តលនូវបទពិសោធថ្មីៗ រួមទាំងការភ្លក្សរស់ជាម្ហូបអាហារក្នុងស្រុក ដល់អ្នកទេសចរណ៍ដែលមកលេងកម្សាន្ត នៅក្នុងប្រទេសមួយនេះ។
សារព័ត៌មាននេះបន្តថា ប្រការនេះបានធ្វើឲ្យរដ្ឋាភិបាលសឹង្ហបុរី សម្រេចបោះទុនប្រមាណ៩ពាន់លានដុល្លារសឹង្ហបុរី ដែលស្មើនឹង៦.៦៦លានដុល្លារអាមេរិកបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តកាន់តែច្រើន ដោយថវិកាទាំងនេះ នឹងត្រូវសាងសង់អគារទី៤ នៃសណ្ឋាគារ Marina Bay Sands និងការពង្រីករម្មណីយដ្ឋាន Sentosa Island ដែលគ្រប់គ្រងដោយក្រុមហ៊ុន Genting ។
សណ្ឋាគារ Marina Bay Sands ត្រូវបានរួមបញ្ចូលរម្មណីយដ្ឋាន ដែលគ្រប់គ្រងដោយក្រុមហ៊ុន Vegas Sands Corp និងជាទីកន្លែងកម្សាន្តដ៏សម្បូរបែប និងទាក់ទាញបំផុងក្នុងប្រទេសសឹង្ហបុរី។ ជាមួយគ្នានោះរដ្ឋាភិបាល ក៏មានគម្រោងកែលម្អតំបន់ទេសចរណ៍មួយនទៀទនៅលើកោះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

គម្រោងកែលម្អនេះ មានឈ្មោះថា Universal Studios Singapore ដែលជាកន្លែងលេងកម្សាន្តទី២ ដែលត្រូវបានបើកទទួលភ្ញៀវទេសចរណ៍ នៅក្នុងតំបន់អាស៊ីបន្ទាប់ពីប្រទេសជប៉ុន ដោយក្នុងនោះមានសួនជិះកង់ចំនួន២៨ កន្លែងសម្តែងសីល្បៈ និងតំបន់ទាក់ទាញជាច្រើនផ្សេងទៀត៕






