តម្លៃ​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ព្រែកព្នៅ​នៅ​បន្ត​កំនើ​នក្នុង​ភាគរយ​ខ្ពស់​ធៀប​នឹង​ខ័ណ្ឌ​ដទៃ​

0

ដោយ​ ​រ៉ា​ណេត

​ភ្នំពេញ​៖​ ​បើ​ទោះបីជា​តំបន់​ព្រែកព្នៅ​ ​ត្រូវ​បាន​កាត់​បញ្ចូល​មក​ជា​ចំណុះ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​ពិតមែន​ ​ប៉ុន្តែ​បើ​គេស​ម្លឹង​មើល​ពី​វិសាលភាព​ ​និង​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​នៅ​មាន​អត្រាកំណើន​ក្នុង​ភាគរយ​ខ្ពស់​ ​ដោយសារ​អចលនទ្រព្យ​នៅក្នុង​ខ័ណ្ឌ​នេះ​ ​មានតម្លៃ​ទាប​បើ​ធៀប​ជាមួយ​បណ្តា​ខណ្ឌ​ដទៃទៀត​។​ ​

​ប្រធាន​សមាគម​អ្នក​ជំ​នាញ​អល​ចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ធី​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ថ្ងៃទី៨​ ​មេសា​នេះ​ថា​ ​តម្លៃ​អចលនទ្រព្យ​ឡើង​ឬនៅ​ទ្រឹង​ ​គឺ​អាស្រ័យ​ទៅលើ​តម្រូវការ​ ​និង​ការអភិវឌ្ឍន៍​នៅក្នុង​តំបន់​ឬនៅ​តំបន់​ជិតខាង​។​ ​

ដោយឡែក​ ​តម្លៃ​អចលនទ្រព្យ​ហាក់​នៅ​មានកម្រិត​នៅឡើយ​។​ ​លោក​ថា​ ​នៅក្នុង​ខណ្ឌ​នេះ​ ​ការរស់នៅ​ ​ក៏ដូចជា​ ​ការ​ប្រកប​មុខ​ជំនួញ​នានា​គឺ​មាន​ភាពល្អ​ប្រសើរ​ ​ប៉ុន្តែ​ចំពោះ​វិសាលភាព​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​គឺ​នៅ​មាន​ទំហំ​ធំធេង​នៅឡើយ​ ​ហើយ​ភាគច្រើន​គឺជា​គម្រោង​ពុះ​ដី​ឡូ​តិ៍​ ​ជាក់ស្ដែង​ដូចជា​នៅ​តំបន់​ជុំវិញ​បឹង​តា​ម៉ោក​ជាដើម​។​ ​

​លោក​បន្ត​ថា​ ​“​នៅពេល​ខាងមុខ​ ​ប្រសិនបើ​មាន​គម្រោង​ ​ឬ​មានការ​អភិវឌ្ឍន៍​ទៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក៏ដូចជា​វិស័យ​សំណង់​ជាដើម​ ​នោះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​មាន​ភាពល្អ​ប្រសើរ​”​។​ ​

​លោក​បន្ត​ទៀត​ថា​ ​ដោយសារតែ​ខណ្ឌ​ព្រែកព្នៅ​ ​មាន​ចម្ងាយ​ហាក់​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​ ​ដូច្នេះ​ចំពោះ​តម្លៃ​លើ​វិស័យ​អចលនទ្រព្យ​ ​គឺ​នៅ​មានកម្រិត​នៅឡើយ​ ​បើ​ធ្វើការ​ប្រៀបធៀប​ជា​មួយ​បណ្តា​យ​ខណ្ឌ​ដទៃទៀត​ ​ដែល​ស្ថិតនៅ​ជាយក្រុង​ដូចគ្នា​។​ ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ​តម្លៃ​ដី​ដែល​ល្អ​នៅក្នុង​ខណ្ឌ​ព្រែកព្នៅ​ ​គឺ​ស្ថិតនៅ​តំបន់​គីឡូ​លេខ៩​ ​គីឡូ​លេខ១០​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥​ ​ដែល​អាច​ក្នុង​ចន្លោះ៥០០​-​៦០០​ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​(​ចំពោះ​ដី​ដែល​មាន​ទំហំ​ធំ​)​។​ ​ដោយឡែក​ចំពោះ​ដី​ដែល​មាន​ទំហំ​តូច​ ​ឬ​ជា​ដី​លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ ​គឺ​មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី​ ​៨០០​-​១០០០ដុល្លារ​ ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​ ​

​ជាមួយគ្នា​នេះ​ ​អគ្គនាយក​ក្រុមហ៊ុន​ ​R​ ​Investment​ ​Group​ ​លោក​ឧក​ញ៉ា​តេង​ ​រិទ្ធី​ ​បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ ​បច្ចុប្បន្ន​នេះ​ខណ្ឌ​ព្រែកព្នៅ​ ​មានការ​ប្រែប្រួល​ខ្លាំង​ ​បើ​ធៀប​នឹង​រយៈកាល១ទៅ២ឆ្នាំមុន​ ​។​ ​អចលនទ្រព្យ​ព្រែកព្នៅ​ឥឡូវនេះ​ ​មាន​តម្រូវការ​ច្រើន​ ​ដោយសារ​មាន​មនុស្សជា​ច្រើន​ចាប់ផ្តើម​ ​មាន​ចំណាប់​អារម្មណ៍​ទៅ​រស់នៅ​ទីនោះ​កាន់តែ​ច្រើន​ ​ហើយក៏​ចាប់ផ្តើម​មាន​គម្រោង​បុរី​ ​សំណង់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ចូល​ទៅ​អភិវឌ្ឍ​ផង​ដែរ​។​ ​

​លោក​បន្ត​ថា​ ​“​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​មួយ​នេះ​ ​នឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ច្រើន​នា​ពេល​ខាងមុខ​ ​ដោយសារតែ​នៅ​ក្បែរ​តំបន់​នេះ​ ​មាន​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​លីយ៉ុង​ផាត់​ ​ក៏ដូចជា​ពហុកីឡាដ្ឋាន​មរតក​សម្ដេច​តេជោ​ ​ដែល​គ្រោង​នឹង​ចាប់​ដំណើ​ការ​នៅ​អំឡុង​ឆ្នាំ២០២៣​ ​ខណៈ​ដែល​តម្លៃ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មានការ​កើនឡើង​ទ្វេរ​ដង​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here