ដោយ សុគន្ឋ
ភ្នំពេញ៖ តើការវាយតម្លៃអចលនទ្រព្យមានសារៈប្រយោជន៍អ្វីខ្លះ សម្រាប់អ្នកដែលមានបំណងចង់លក់ និងអ្នកដែលមានបំណងចង់ទិញអចលនវត្ថុមួយ ក្នុងតម្លៃប្រៀបធៀ បមួយនៅលើទីផ្សារ។
អ្នកនាង ចេវ សុឃុន នាយិកាក្រុមហ៊ុនអចលនទ្រព្យ Khat Appraisal និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានចែករំលែកចំណេះដឹងសំខាន់ៗទាក់ទងនឹងផ្នែកនេះ។ អ្នកនាងបន្តថា ការវាយតម្លៃអចលនទ្រព្យមានសារៈប្រយោជន៍ចំនួន៨យ៉ាង ដូចជា។ ចំពោះអ្នកលក់ៈ ប្រសិនបើអ្នកចង់លក់អចលនវត្ថុរបស់អ្នក និងត្រូវការស្វែងរកតម្លៃលក់ដែលសមរម្យ ការប្រើប្រាស់សេវាវាយតម្លៃអចលនវត្ថុគឺជាជម្រើសដ៏ល្អបំផុត។
ទី២.ចំពោះអ្នកទិញៈនៅពេលដែលអ្នកមានចំណាប់អារម្មណ៍ ក្នុងការទិញអចលនវត្ថុថ្មី និងត្រូវការវាយតម្លៃមុននឹងទិញអ្នកអាចរកព័ត៌មានទាំងអស់ ដែលអ្នកត្រូវការដោយទទួលយកសេវាវាយតម្លៃអចលនវត្ថុ។ ៣.ការអនុវត្តន៍កាតព្វកិច្ចពន្ឋ៖ ការបង់ពន្ធ ការវាយតម្លៃអចលនវត្ថុ ដោយអ្នកវាយតម្លៃគឺជាការចាំបាច់ ដើម្បីកំណត់ពីបំណុល ពន្ធដារ ដោយស្មើភាពគ្នា និងដោយបើកចំហរ។ ៤.ការវាយតម្លៃអត្រានៃការជួល និង អត្រាតម្លៃជួល៖ អ្នកដែលមានបំណងចង់ជួលអចលនវត្ថុរបស់អ្នក និងត្រូវការកំណត់តម្លៃជួលដែលសមរម្យមួយដោយផ្អែកលើគុណភាព នៃទ្រព្យរបស់អ្នកការវាយតម្លៃអចលនវត្ថុនឹងមានប្រយោជន៍ នៅក្នុងការកំណត់ចំនួនទឹកប្រាក់ ដោយផ្អែកលើតម្លៃទីផ្សារអចលនវត្ថុរបស់អ្នក។






