តើ​អ្នកណា​ជាម​ហា​សេដ្ឋី​អចលនទ្រព្យ​លំដាប់​លេខ១នៅ​លើ​ពិភពលោក​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​នៅ​ប្រទេស​ចិន​អ្នកជំនួញ​ដែល​ល្បីឈ្មោះ​ជាងគេ​ ​ដែល​ធ្វើឲ្យ​ពិភពលោក​ស្គាល់​ច្រើនជាង​គេ​គឺ​ទំនងជា​លោក​ ​Jack​ ​Ma​ ​ហើយ​ ​ប៉ុន្តែ​អ្នក​ដែល​រកស៊ី​អចលនទ្រព្យ​ល្បី​ជាងគេ​ ​និង​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​គេ​ជាប់​លំដាប់​លេខ១​ ​ផ្នែក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​មិនសូវ​មាន​អ្នកចាប់​អារម្មណ៍​ច្រើន​នោះ​ទេ​។​ ​

ការពិត​លោក​ ​Hui​ ​Ka​ ​Yan​ ​ត្បិត​តែ​ឈរ​នៅ​លេខរៀង​ទី២២​ ​នៃ​កំពូល​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ ​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ក្ដី​ ​ប៉ុន្តែ​លោក​គឺជា​កំពូល​មហាសេដ្ឋី​លេខ១​ ​ដែល​មានទ្រព្យ​ច្រើនជាង​គេ​ ​ក្នុង​វិស័យ​អចលនទ្រព្យ​រហូតដល់​ ​៣៨.៥ពាន់​លាន​ដុល្លារ​អាមេរិក​។​

​នៅ​ថ្ងៃនេះ​គេហទំព័រ​អចលនទ្រព្យ​ ​និង​សេដ្ឋកិច្ច​ ​Propertyarea.asia​ ​បាន​លើកយក​ព័ត៌មាន​មួយចំនួន​ទាក់ទង​ ​នឹង​កំពូល​មហាសេដ្ឋី​រូប​នេះ​មក​លាតត្រដាង​ ​ដើម្បី​ឱ្យ​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប់​ច្បាស់​។​

​លោក​ ​Hui​ ​Ka​ ​Yan​ ​ជាម​ហា​សេដ្ឋី​ជំនួញ​ចិន​ ​ដែល​បាន​កើត​នៅ​ឆ្នាំ១៩៥៨​ ​និង​បច្ចុប្បន្ន​លោក​ ​គឺជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ ​(​Real​ ​Estate​ ​Developer​)​ ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន​ដែល​មានឈ្មោះ​ថា​ ​Evergrande​ ​Group​។​ ​ក្រុមហ៊ុន​ ​Evergrande​ ​Group​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​បាន​កាន់កាប់​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ប្រមាណ​ជិត៨០០គម្រោង​ ​នៅក្នុង​ទីក្រុង​ចំនួន​ ​២៤០នៃ​ប្រទេស​ចិន​ ​ហើយ​បើ​តាម​ការវាយតម្លៃ​ ​ក្រុមហ៊ុន​ ​Evergrande​ ​Group​ ​មានតម្លៃ​ប្រមាណ៣១.៨ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ហេតុអ្វីបានជា​លោក​ ​Hui​ ​Ka​ ​Yan​ ​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឡើង​?​ ​ក្រោយពី​បញ្ចប់​ការសិក្សា​ឆ្នាំ១៩៨២​ ​លោក​ ​Hui​ ​Ka​ ​Yan​ ​បាន​ចូល​បម្រើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​ផលិត​ដេក​មួយ​ ​ដោយ​លោក​ធ្វើការល្អ​ ​ត្រូវ​បាន​គេ​តំឡើង​តំណែង​នាយករង​ ​និង​ចុងក្រោយ​បាន​ឡើងជា​នាយក​ក្រុមហ៊ុន​។​ ​

​នៅ​ឆ្នាំ១៩៩២​ ​លោក​បាន​លាឈប់​ពី​ការងារ​មួយ​នោះ​ ​និង​ចាប់ផ្ដើម​ការងារ​ថ្មី​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ ​ក្នុង​ខេត្ត​ ​Guangdong​ ​ប្រទេស​ចិន​ ​និង​មួយឆ្នាំ​ក្រោយមក​លោក​ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​សាខា​។​ ​ក្នុងរយៈពេល​ជាង១០ឆ្នាំ​ ​ដែល​លោក​បាន​បម្រើការ​ងារ​ឱ្យ​គេ​នោះ​ ​គឺ​លោក​ទទួល​បាន​បទពិសោធន៍​ជាច្រើន​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​គឺ​ការសាងសង់​ ​ដូច្នេះហើយ​ទើប​នៅ​ចុងឆ្នាំ​ ​១៩៩៦​ ​និង​ដើមឆ្នាំ​ ​១៩៩៧​ ​លោក​ចាប់ផ្ដើម​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ ​ដែល​មានឈ្មោះ​ថា​ ​Evergrande​ ​Group​ ​ហើយ​លោក​បាន​កាន់​តំណែង​ជា​អគ្គនាយក​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​។​
​យុទ្ធសាស្ត្រ​ដំបូង​ក្រោយពេល​លោក​ ​បាន​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឡើង​ ​គឺ​លោក​បាន​ចាប់​យក​គម្រោង​សាងសង់​ ​ដែល​មានតម្លៃ​ទាប​នៅក្នុង​ទី​ផ្សា​រតូចៗ​ ​ហើយ​យុទ្ធសាស្ត្រ​នេះ​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ជោគជ័យ​ខ្លាំង​មែន​ ​រហូត​ទទួល​បានការ​គាំទ្រ​ ​ហើយ​លោក​ក៏​ចាប់ផ្ដើម​គម្រោង​ធំ​៕​​

LEAVE A REPLY

Please enter your comment!
Please enter your name here