ដោយ កុសល
ភ្នំពេញ៖ អ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានធំៗជាច្រើន នឹងផ្តល់ការលក់បញ្ចុះតម្លៃពិសេសមួយក្នុងពិព័រណ៍លំនៅដ្ឋាននាទីក្រុងកោះពេជ្រ នាចុងខែមេសាខាងមុខនេះ។
វេទិកាអចលនទ្រព្យនេះ នឹងធ្វើនៅសាលពិព័រណ៌កោះពេជ្រនៅថ្ងៃទី ២៦ និង២៧ ខែមេសា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែររួច។ ក្រៅពីការបញ្ចុះតម្លៃ ប្រសិនបើអ្នកទិញអចលនទ្រព្យនៅថ្ងៃពិព័រណ៍នេះ អ្នកនឹងមានឱកាស ឈ្នះរង្វាន់សំបុត្រយន្តហោះ សម្រាប់ធ្វើដំណើរទៅប្រទេសហ្វីលីពីន ឬស្នាក់នៅសណ្ឋាគារដោយឥតគិតថ្លៃ។ លើសពីនេះទៀត ការផ្តល់ជូនដ៏ច្រើនទាំងនេះនឹងមាននៅកន្លែងតែមួយ ក្នុងរយៈពេលពីរថ្ងៃ ដើម្បីឲ្យអ្នកអាចធ្វើការសម្រេចចិត្ត និងចរចាទៅតាមអ្វីដែលអ្នកចង់បាន។
យោងតាមប្រភពព៌តមានពីអ្នករៀបចំកម្មវិធីនេះបានឲ្យដឹងថា យោងតាម ឌីជេ ណាណា ជាអ្នកតំណាងសម្រាប់ព្រឹត្តិការណ៍នេះ ការបញ្ចុះតម្លៃនេះគឺជាផ្នែកដ៏សំខាន់មួយ នៅក្នុងពិព័រណ៍នេះ។ ឌីជេណាណា និយាយថា ”នៅពេលដែលយើងមើលឃើញពីការបញ្ចុះ១% ឬ០.៥%មើលទៅដូចជាមិនច្រើននោះទេ។ ប៉ុន្តែប្រសិនបើអ្នកទិញផ្ទះ ទទួលបានការបញ្ចុះតម្លៃ១ %នោះ អ្នកអាចសន្សំបានជាង១,០០០ ដុល្លារឯណោះ។”

វេទិកាអចលនទ្រព្យលើនេះ នឹងធ្វើឲ្យថ្ងៃចុងសប្តាហ៍របស់មានភាពសប្បាយរីករាយ ជាមួយនឹងការស្វែងយល់ពីភាពរីកចម្រើន នៃទីផ្សារអចលនទ្រព្យកម្ពុជា៕




