ហេតុផល ៥យ៉ាង​ ​ដែល​ជំរុញឱ្យ​តម្លៃ​ដី​កាន់តែ​ឡើងថ្លៃ​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​សំណួរ​សួរ​ថា​ ​តើមាន​ហេតុផល​អ្វី​ ​ដែល​ចេះតែ​ធ្វើ​ឱ្យ​តម្លៃ​ដី​ចេះតែ​បន្ត​ឡើងថ្លៃ​ជាបន្តបន្ទាប់​នៅ​កម្ពុជា​ ​?​ ​ជា​ការ​ឆ្លើយតបទៅនឹង​ចម្ងល់​មួយ​នេះ​ ​អ្នកជំនាញ​ដែល​មានបទពិសោធន៍​ ​និង​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ​បាន​បង្ហើប​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​កើនឡើង​នូវ​តម្លៃ​ដីធ្លី​ដូច​ខាងក្រោម​។​ ​

​លោក​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Khmer​ ​Real​ ​Estate​ ​Co​,​.​ ​td​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ​មាន​មូលហេតុ​ ​និង​កត្តា​សំ​ខាន់​ៗ​ចំនួន៥​ ​ដែល​ធ្វើ​ឱ្យ​ដីធ្លី​ឡើងថ្លៃ​។​ ​

​ទី១)​ ​ក​ត្តា​នយោបាយៈ​ ​គឺ​សុខ​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ជាផ្នែក​មួយ​ ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​កើនឡើង​ ​ព្រោះ​បើសិនជា​ប្រទេស​យើង​គ្មាន​សន្តិភាព​ ​និង​ស្ថិរភាព​នយោបាយ​ ​ក៏​មិន​មាន​អ្នក​វិនិយោគ​ចូល​មក​ដែរ​ ​ហើយ​ដី​ក៏​មិន​ឡើងថ្លៃ​ដែរ​។​ ​

​ទី២)​ ​កត្តា​សេដ្ឋ​កិ​ច្ចៈ​ ​សេដ្ឋកិច្ច​ពិតជា​មាន​សារៈសំខាន់​ ​ព្រោះ​បើ​សេដ្ឋកិច្ច​មិន​កើនឡើង​ ​ប្រជាពលរដ្ឋ​ក៏​មិន​មាន​ប្រាក់ចំណូល​កើនឡើង​ដែរ​ ​ហើយ​អ្នក​វិនិយោគ​បើ​ពួកគេ​ ​មិន​អាច​រក​ផល​ចំណេញ​បាន​ ​ពួកគេ​ក៏​មិន​មក​វិនិយោគ​ផង​ដែរ​។​ ​

​ទី៣) ​កត្តា​ពាណិជ្ជកម្ម​ ​និង​សេដ្ឋកិច្ច​មូល​ដ្ឋានៈ​ ​តាមធម្មតា​ពេល​តំបន់​ណាមួយ​គ្មាន​សកម្មភាព​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ទេ​ ​ដីធ្លី​ក៏​មិន​ឡើងថ្លៃ​នោះ​ទេ​។​

​ផ្ទុយទៅវិញ​ ​បើសិនជា​តំបន់​ណាមួយ​នោះ​មាន​សកម្មភាព​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ផុសផុល​ ​តម្លៃ​ដីធ្លី​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​មិនខាន​។​ ​

​ទី៤)​ ​កត្តា​ប្រជា​សាស្រ្តៈ​ ​ធម្មតា​តម្លៃ​ដីធ្លី​មិន​កើនឡើង​នៅ​ទីវាល​រហោស្ថាន​ ​ដែល​ស្ងប់ស្ងាត់​ ​និង​គ្មាន​មនុស្ស​រស់នៅ​ច្រើន​នោះ​ទេ​ ​បើ​ទោះជា​កើនឡើង​ ​ក៏​មិន​កើនឡើង​ខ្លាំង​ដែរ​ ​ព្រោះថា​ទីណា​មាន​មនុស្ស​ច្រើន​ ​សកម្មភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នឹង​កើន​មាននៅ​តំបន់​នោះ​ ​ហើយ​ពេលណា​សកម្មភាព​ពាណិជ្ជកម្ម​កើនឡើង​ ​តម្លៃ​ដីធ្លី​ក៏​កើនឡើង​ផង​ដែរ​។​

​ទី៥​) ​កត្តា​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋៈ​ ​ជា​ការពិត​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជាផ្នែក​មួយ​សំខាន់​ ​និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ព្រោះ​តំបន់​ណាមួយ​មិន​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ច្បាស់លាស់​ ​ដីធ្លី​និង​សកម្មភាព​ពាណិជ្ជកម្ម​នឹង​មិន​មាន​ភាព​ប្រសើរ​នោះ​ទេ​។​ ​ជាក់ស្តែង​ផ្លូវជាតិ​លេខ៦អា​ ​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ៣​ ​ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​ពង្រីក​សកម្ម​ភាណ​នៃ​ការអភិវឌ្ឍន៍​បាន​កើនឡើង​ ​ហើយ​តម្លៃ​ដីធ្លី​ក៏បាន​កើន​ខ្ពស់​លើស​ការ​រំពឹង​ទុក​ផង​ដែរ​។​ ​នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ដឹងពី​សំណាក់​ ​លោក​បណ្ឌិត​ ​គីម​ ​ហ៊ា​ង​ ​កាលពី​ពេល​កន្លងទៅ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here