ស្វែងយល់​ពី​អាស៊ាន​៖​ ​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅ​ប្រទេស​ចំនួន៥​ ​ក្នុង​តំបន់​អាស៊ាន​​កំពុង​មានសន្ទុះ​រីកចម្រើន​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

អាស៊ាន​៖​ ​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅ​ទូទាំង​តំបន់​អាស៊ាន​ ​ចាប់តាំងពី​ដើមឆ្នាំ​ ​២០១៩​ ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ ​នៅតែ​បន្ត​មានសន្ទុះ​រីកចម្រើន​ ​ជាមួយនឹង​គោលនយោបាយ​ល្អ​របស់​រដ្ឋាភិបាល​ប្រទេស​និ​មួយ​ៗ​ ​កំណែទម្រង់​ពន្ធដារ​ ​និង​ការ​ចំណាយ​ទៅលើ​តម្រូវការ​ហេ​ដ្ឋា​រស​ម្ព័ន្ធ​កើនឡើង​។​

​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ ​The​ ​Business​ ​Times​ ​ចុះផ្សាយ​នៅ​ថ្ងៃទី​ ​១៨​ ​ខែមេសា​ ​នេះ​ ​បាន​ឲ្យដឹង​ថា​ ​ក្រុម​អ្នក​វិនិយោគ​មក​ពី​គ្រប់​ផ្នែក​បាន​ចាប់អារម្មណ៍​វិនិយោគ​លើ​ការិយាល័យ​លំនៅ​ដ្ឋាន​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ ​ឃ្លាំង​ស្តុក​ទំនិញ​។​

​ខាងក្រោម​នេះ​គឺជា​ចំ​ណុច​ខ្លះ​ៗ​ ​នៃ​ការ​រីកចម្រើន​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។​

​ប្រទេស​សឹង្ហ​បុរី​

​ទីផ្សារ​អ​លន​ទ្រព្យ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ ​បាន​នៅតែ​រក្សា​បានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​ ​និង​អ្នក​អភិវឌ្ឍន៍​ ​ជាមួយ​នឹក​មណើ​នកា​រជួល​ការ​រិយា​ល័យ​ធ្វើការ​។​ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​កើនឡើង​បាន​ធ្វើឲ្យ​បន្ទប់​ ​និង​ការសាងសង់​សណ្ឋាគារ​កើនឡើង​។​ ​ជាមួយគ្នា​នោះ​លំនៅ​ដ្ឋាន​សម្រាប់​ស្នាក់នៅ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​កើនឡើង​ ​ក្នុង​ត្រីមាស​ទី២ខាងមុខនេះ​ ​ខណៈ​អ្នក​អភិវឌ្ឍន៍​បាន​ត្រៀម​សម្ពោធ​អ​គា​រថ្មីៗ​ជាច្រើន​ផ្សេងទៀត​។​

​ប្រទេស​វៀតណាម​

​ទីផ្សារ​អ​លន​ទ្រព្យរបស់​ប្រទេស​វៀតណាម​ ​បាន​ទទួល​លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​(​FDI​)​ ​ចំនួន២.៥៩​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល២ខែ​នៃ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កើនឡើង​ ​១០​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​



​ការ​វិនិយោគ​លើ​អចលនទ្រព្យ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ទំនងជា​រក្សា​កំនើ​នដ​ដែល​ ​ដោយសារតែ​មានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ ​និង​ការ​ចូលឆ្នាំ​ឥស្លាម​ ​។​ ​ក្រុម​អ្នក​វិនិយោគ​អាច​រំពឹង​ថា​ ​នឹង​កើនឡើង​លើ​វិស័យ​ឡូ​ជី​ស្ទីក​ ​និង​លំនៅ​ដ្ឋាន​ ​រួម​ជាមួយនឹង​អគារ​ការិយាល័យ​ធ្វើការ​។​

​ប្រទេស​ថៃ​



​សម្រាប់​ទីផ្សារ​អ​លន​ទ្រព្យ​នៅក្នុង​ប្រទេស​ថៃ​វិញ​ ​នៅតែ​រក្សា​បាន​ស្ថេរ​ភាប​ខ្ពស់​សម្រាប់​អ្នក​វិនិយោគិន​ ​បើ​ទោះបី​មានការ​បោះឆ្នោត​ជ្រើសរើស​ ​នាយក​រដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ​ ​នេះ​ក្តី​។​ ​ចំនួន​គម្រោង​សំណង់​ពាណិជ្ជកម្ម​ជាច្រើន​បាន​ ​និង​កំពុង​ដំណើរ​ការ​ទៅមុខ​យ៉ាង​រលូន​នៅក្នុង​ទីក្រុង​បាងកក​ ​និង​ ​មាន​អ្នក​វិនិយោគិន​ជាច្រើន​បាង​នឹង​កំពុង​ផ្តោត​លើ​ការ​ចុះហត្ថលេខា​ ​និង​បោះទុន​បន្ថែម​ ​ដើម្បី​វិនិយោគ​លើ​គម្រោង​ជាច្រើន​ទីកន្លែង​ផ្សេងទៀត​។​

​ប្រទេស​កម្ពុជា​



​ប្រទេស​កម្ពុជា​នៅតែ​មាន​សញ្ញា​រីកចម្រើន​យ៉ាង​រ៉ឹង​មាំ​ ​នៃ​វិស័យ​នេះ​ ​ដោយសារតែ​ការ​រីកចម្រើន​សេដ្ឋកិច្ច​ ​និង​គាំទ្រ​ដោយ​គោលនយោបាយ​ ​ព្រមទាំង​កំណែ​ទម្រង់​ថ្មី​ៗ​របស់​រដ្ឋាភិបាល​។​

​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ ​សម្តេច​តេជោ​ហ៊ុន​ ​សែន​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ឡើង​ជាង៧០០ភាគរយ​ ​ក្នុងរយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ប្រមុខ​រដ្ឋាភិបាល​ ​មិនបាន​បង្ហាញ​ពី​ទំហំ​ទុន​វិនិយោគ​ ​និង​ចំនួន​គំរោង​សរុប​នោះ​ទេ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here