ចំណេះ​ដឹង​ខ្លី​ៗ​ដែល​អ្នក​គួរ​យល់ដឹង​​ពី​វិស័យ​​អចលនទ្រព្យ​​មុននឹង​វិនិយោគ​

0

​ដោយ​ ​រ៉ា​ណេត
​ ​
ភ្នំពេញ​៖​ ​ស្ទើរតែ​គ្រប់តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​ ​ក្រុង​ ​ដែល​កំពុងតែ​មាន​សក្ដានុពល​ ​លើ​វិស័យ​អចលនទ្រព្យ​មួយចំនួន​ដូចជា​ ​ខេត្ត​ព្រះសីហនុ​ ​កំពត​ ​កែប​ ​សៀមរាប​ ​ប៉ោយប៉ែត​ ​ក៏​ដូច​ជា​តំប​ ​និង​ក្រុង​បាវិត​ ​គេ​សង្កេតឃើញ​មានការ​កកើត​នូវ​ក្រុមហ៊ុន​ ​ក៏ដូចជា​ភ្នាក់ងារ​ប្រឹក្សា​ទទួល​កម្រៃ​ជើង​សារ​ជាច្រើន​។​

ប៉ុន្តែ​នៅក្នុងចំណោម​អ្នក​ទាំងអស់​នោះ​ ​ក្រុមហ៊ុន​ខ្លះ​ឬ​ភ្នាក់​ខ្លះ​ទទួល​បានផល​វិជ្ជមាន​ ​ហើយ​ខ្លះទៀត​ក៏​បិទទ្វារ​ទៅវិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​។​ ​ទាំងនេះ​ត្រូវ​បាន​អ្នកជំនាញ​អះអាង​ថា​ ​ក៏​ព្រោះតែ​ភាព​មិន​ច្បាស់​ការណ៍​នៅក្នុង​វិស័យ​អចលនទ្រព្យ​។​ ​
​អ្នកជំនាញ​បាន​លើកឡើង​ថា​ ​ដើម្បី​អាច​ឈរជើង​ ​និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ ​ក្នុង​ការបង្កើត​ទំនាក់ទំនង​ ​និង​ចេះ​វាយតម្លៃ​ទៅលើ​អចលនទ្រព្យ​។​ ​មនុស្សជា​ច្រើន​បាន​និយាយ​ថា​ ​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​គឺជា​រឿង​ងាយស្រួល​ ​និង​ឆាប់​មាន​បំផុត​ ​ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​។​ ​

ដូច្នេះ​ ​តើ​អ្នក​គួរ​ស្វែងយល់​ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​មួយ​នេះ​?​

១​-​ ​សិក្សា​ពី​តម្លៃ​ក្នុង​ស្រុក

​នេះ​ជា​កិច្ចការ​ដំបូង​ ​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​តំបន់​នី​មួយ​ៗ​ក្នុង​ប្រទេស​របស់​អ្នក​ ​ជា​ពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ ​និង​តំបន់​គ្រោង​អភិវឌ្ឍន៍​។​ ​នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ ​នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ​ឬ​ទិញ​ ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។​ ​អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ ​វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ​ជាពិសេស​ត្រូវ​ដឹង​ថា​ ​ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​។​

២​-​ ​មើលទៅ​តំបន់​ជាយក្រុង​
​ជា​ការពិត​ណាស់​ ​នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ ​នោះ​ក្រុម​អ្នក​វិ​និ​​យោគ​នឹង​ងាក​ទៅ​ជាយក្រុង​​វិញ​ម្ដង​ ដូច្នេះ​​អ្នក​ត្រូវ​ដឹង​ថា​ ​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ​ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​?​ ​នៅពេល​ដែល​អ្នកដឹង​ថា​ ​តំបន់​ជាយក្រុង​ណាមួយ​ ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ ​នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ ​និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​ ​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។​

៣​-​ ​ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យ​បាន​ល្អិតល្អន់

​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ​ឬ​រដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ ​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រោះ​អ្នក​នឹង​ដឹង​ថា​ ​តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភវិ​ឌ្ឍ​ន៍​ ​តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។​ ​មួយទៀត​ ​ការ​មាន​ទំនាក់​ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ ​អ្នក​អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ ​គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here