រដ្ឋាភិបាល​កំពុង​រក​ក្រុមហ៊ុន​ដៃគូ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​ ​បាវិត​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​កំពុង​រក​ដៃគូ​ ​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​បិត​បាយ​ដើម្បី​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ​ខណៈ​ការសិក្សា​ពី​ការសាងសង់​ផ្លូវ​នេះ​បាន​បញ្ចប់​រួចហើយ​។​

​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​លោក​ស៊ុន​ ​ចាន់​ថុ​លបាន​មានប្រសាសន៍​ក្នុង​ពិធី​ចូលរួម​ជាមួយ​សម្តេច​តេជោ​ ​ដើម្បី​ចាក់​បេតុង​ជា​និម្មិត​រូប​នៅ​ស្ពាន​ស្ទឹង​បត់​ព្រំដែន​កម្ពុជា​ ​ថៃ​ ​និង​ការ​ចុះហត្ថលេខា​ ​ដើម្បី​តភ្ជាប់​ផ្លូវ​ដែល​រវាង​ប្រទេស​ទាំងពីរ​នា​ព្រឹក​ថ្ងៃទី២២​ ​មេសា​នេះ​ថា​ ​ការសិក្សា​ពី​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​និង​បិទ​បាយ​ ​ប្រទេស​វៀតណាម​ ​ដែល​មាន​ចម្ងាយ១៦០គីឡូម៉ែត្រ​នេះ​បាន​បញ្ចប់​រួចហើយ​ ​ដែល​ធ្វើឡើង​ដោយ​អង្គការ​ ​JICA​ ​ដោយ​ត្រូវ​ចំណាយ​អស់​ថវិកា​ ​៣៨០០លាន​ដុល្លារ​អាមេរិក​។​

​លោក​បន្ត​ថា​ ​“​ផ្លូវ​នេះ​សាងសង់​អស់​លុយ​ច្រើនជាង​ផ្លូវ​ល្បឿន​លឿន​ ​ភ្នំពេញ​ ​ព្រះសីហនុ​ ​ដោយសារ​ផ្លូវ​នេះ​ត្រូវ​សាងសង់​ឆ្លងកាត់​វាល​បឹង​ ​និង​ព្រៃលិចទឹក​ចម្ងាយ​រហូតដល់៨០គីឡូម៉ែត្រ​ ​ទើប​ការ​ចំណាយ​កើនឡើង​ខ្ពស់​បែបនេះ​”​។​លោក​បន្ត​ថា​ ​“​ប្រទេស​កម្ពុជា​ ​ស្ថិតនៅ​ចន្លោះ​ប្រទេស​ថៃ​ ​និង​វៀតណាម​ ​ហេតុនេះ​ពួកគេ​ចង់​ប្រើប្រាស់​ផ្លូវ​អាស៊ាន​ ​ហាយ​វេ​ ​ដើម្បី​ដឹក​ជញ្ជូន​ឆ្លងកាត់​កម្ពុជា​”​។​ ​

​លោក​ទេស​រដ្ឋមន្រ្តី​បាន​បន្ត​ថា​ ​រដ្ឋាភិបាល​កំពុង​គៀង​គរ​រក​អ្នក​វិនិយោគ​ ​ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​បាវិត​ ​ដើម្បី​ងាយស្រួល​ដឹកជញ្ជូន​ទំនិញ​ ​និង​ភ្ញៀវ​ទេសចរណ៍​ ​ក៏ដូចជា​តភ្ជាប់​ជាមួយ​ផ្លូវ​ហាយ​វេ​អាស៊ាន​ភាគ​ខាងត្បូង​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​ហាយ​វេ​ល្បឿន​លឿន​ ​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ ​ទៅកាន់​ក្រុង​បាវិត​ ​មុន​តភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម​ ​និង​មាន​គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​ផង​ដែរ​ ​ដើម្បី​សមាហរណកម្ម​តំបន់​ ​ក៏ដូចជា​ធ្វើស​មា​ហរ​ណ​កម្ម​ផ្ទៃក្នុង​កម្ពុជា​ ​និង​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​ជាតិ​។​

រូបភាពតំណាងផ្លូវល្បឿនលឿន

​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​លោក​បណ្ឌិត​ ​ម៉ី​ ​កល្យាណ​ ​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​បញ្ហា​ប្រឈម​មួយ​ ​ក្នុងចំណោម​បញ្ហា​ប្រឈម​មួយចំនួន​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ​ដូចជា​តម្លៃ​ទឹក​ ​ភ្លើង​ ​ធនធានមនុស្ស​ ​ក៏ដូចជា​បញ្ហា​ការិយាធិបតេយ្យ​មួយចំនួន​ ​ដែល​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​ជាបន្តបន្ទាប់​ ​ប៉ុន្តែ​ការ​ដោះស្រាយ​បញ្ហា​ផ្លូវ​ជា​រឿង​ត្រូវ​ចំណាយពេល​យូរ​ ​ដើម្បី​សាងសង់​។​

​លោក​បន្ត​ថា​ ​“​ដើម្បី​ជំ​រុ​ញកំនើន​សេដ្ឋកិច្ច​បន្ត​ទៀត​ ​កម្ពុជា​ត្រូវតែ​វិនិយោគ​លើ​ហេ​ ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​ព្រោះ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ជា​បញ្ហា​សេដ្ឋកិច្ច​ ​និង​ជា​ការ​លើក​កំពស់​សេដ្ឋកិច្ច​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here