ដោយ វុត្ថា
ប៉េកាំង៖ ប្រទេសថៃ ចិន និងឡាវ បានចុះអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ (MoC) ស្តីពីការអភិវឌ្ឍន៍ផ្លូវរត់ភ្លើងខេត្តរបស់ថៃ Nong Khai និងទីក្រុងវៀងច័ន្ធរបស់ប្រទេសឡាវ ដែលជាផ្នែកមួយនៃគោលនយោបាយផ្លូវ និងក្រវាត់របស់រដ្ឋាភិបាលចិន។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ខណៈរដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសឡាវ និងថៃចូលរួមនៅក្នុងវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទី២ដែលត្រូវបានរៀបចំធ្វើនៅក្នុងប្រទេសចិន។
ផ្លូវរត់ភ្លើងនេះ នឹងត្រូវសាងសង់ឆ្លងកាត់ព្រុំដែននៃប្រទេសទាំងពីរ គឺប្រទេសថៃ និងឡាវ ។ ប្រទេសចិននឹងផ្តល់នូវចំនួយបច្ចេកទេសក្នុងការសាងសង់។ ផ្លូវរត់ភ្លើងមួយនេះ គឺជាផ្នែកមួយនៃការតភ្ជាប់បណ្តាញផ្លូវរត់ភ្លើងក្នុងតំបន់ជាមួយប្រទេសចិន នាពេលអនាគត។
-->
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនថៃ បានឲ្យដឹងថា ប្រទេសឡាវ និងថៃ នឹងទទួលខុសត្រូវលើការចំណាយការសាងសង់ស្ពានពាក់កណ្តាលម្នាក់ដែលទំនង់ជាចប់ទាន់ពេលវេលាលើគម្រោងផ្លូវរត់ភ្លើងក្នុងតំណាក់កាលទីពីរខេត្ត Nakhon Ratchasima ទៅខេត្ត Nong Khai នៅក្នុងឆ្នាំ ២០២៣។
លោកបន្តថា ផ្លូវរថភ្លើងរវាង ខេត្ត Nakhon Ratchasima ទៅខេត្ត Nong Khai មាន ៣៥៥ម៉ែត្រ នឹងសាងសង់ដោយភាគីថៃ ហើយប្រទេសចិនជាអ្នកផ្តល់បច្ចេកទេសក្នុងអំឡុងពេលសាងសង់។ សម្រាប់គម្រោងការវាយតម្លៃផលប៉ះពាលបរិស្ថាន (EIA) ដំណាក់កាលទី ២ ត្រូវបានអនុម័តរួចហើយដោយក្រុប្រឹក្សាភិបាលបរិស្ថានជាតិ កាលពីចុងសប្តាហ៍កន្លងមកនេះ។
លោកបន្ថែមទៀតថា ការគូប្លង់ដំណាក់កាលទី ២ ទំនងជាប្រើពេល ៦ ឬ ៨ខែ ខណៈដំណាក់កាលការដាក់ដេញថ្លៃលើកទី ២ នឹងត្រុវចាប់ផ្តើមនូវពាក់កណ្តាលឆ្នាំ នេះ ហើយការសាងសង់នូវគម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ។
លោកបញ្ជាក់ថា ការចំណាយទៅលើការគូប្លង់នេះ អស់ប្រមាណ ៧៥១ លានបាត ជាមួយគ្នានោះគម្រោងសាងសង់ផ្លូវរត់ភ្លើងតភ្ជាប់ពីក្រុងបាងកក ទៅកាន់ខេត្ត រាជសីមារបស់ថៃនឹងត្រុវសម្ពោធដាក់ឲ្យដំណើរនៅក្នុងឆ្នាំ ២០២២៕