ដោយ វុត្ថា
ភ្នំពេញ៖ គម្រោង កៀនស្វាយ ផ្លាហ្សា នឹងមានកម្មវិធី ការដាក់តាំងពិព័រណ៍ផលិតផលចំរុះ រួមមានផលិផលខ្មែរ ផលិតផលថៃ និងសំភារៈប្រើប្រាស់ប្រចាំថ្ងៃរាប់រយមុខ ដែលមានការដាក់ស្តង់តាំងបង្ហាញរហូតទៅដល់ជាង១០០ស្តង់ ព្រមទាំងមានការប្រគំតន្ត្រីកំដរបរិយាកាសរយៈពេលពេញមួយសប្តាហ៍ចាប់ពីថ្ងៃ២២ ដល់ ២៨ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។

ប្រធានផ្នែកលក់នៃគម្រោងកៀនស្វាយផ្លាហ្សា កញ្ញា អ៊ុក ចន្រ្ទា បានឲ្យដឹងនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នេះ ការរៀបចំកម្មវិធី ការដាក់តាំងពិព័រណ៍ផលិតផលចំរុះ នេះ គឺត្រូវបានរៀបចំជារៀងរាល់ឆ្នាំ តែសម្រាប់ឆ្នាំ នេះ គឺមានការរៀបចំកម្មវិធីជាងឆ្នាំមុន ដើម្បីឲ្យបងប្អូនខ្មែរដែលរស់នៅជុំវិញនៃគម្រោង និងអ្នកមកពីចម្ងាយបានចូលរួមសម្បាយរីករាយទស្សនាការប្រគុំដន្ត្រី និងពិព័រណ៍ផលិតផលផ្សេងៗ។
កញ្ញាបន្តថា បន្ទាប់ពីនេះទៅទៀតអ្វីដែលកាន់តែពិសេសនោះគឺ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ គម្រោង កៀនស្វាយ ផ្លាហ្សា នឹងមានកម្មវិធីដ៏ពិសេសសំរាប់អបអរសាទរគំរប់ខួបបីឆ្នាំ នៃគម្រោង កៀនស្វាយ ផ្លាហ្សា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។
កញ្ញាបន្ថែមទៀតថា ក្នុងនោះផងដែរយើងមានកម្មវិធីជាច្រើន រួមទាំងកម្មវិធីចាប់រង្វាន់ជូនអតិថិជន ដែលបានទិញផ្ទះនៅ គម្រោង កៀនស្វាយ ផ្លាហ្សា ដែលមានរង្វាន់ជាច្រើនរួមមាន ម៉ូតូម៉ាក់ Honda Dream ម៉ូតូម៉ាក់ Zomer X ម៉ូតូម៉ាក់ Scoopy ម៉ាស៊ីនត្រជាក់ ទឹកប្រាក់ចំនួន $999 និងទឹកប្រាក់ $888 ជាច្រើនរង្វាន់ ដូចបានជំរាបជូនខាងលើនេះសំរាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ទិញផ្ទះនៅគម្រោង កៀនស្វាយ ផ្លាហ្សា ហើយលោកអ្នកក៏អាចអញ្ជើញមកសាកសួរពត៌មាន នៅការិយាល័យលក់ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ ក្នុងគម្រោង កៀនស្វាយ ផ្លាហ្សា ជិតរមណីយដ្ឋាន កៀនស្វាយក្រៅ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៤ ៦២២ ៦២៦២ ។







