វិ​ធី​ងាយ​ៗ​ ​សម្រាប់​អ្នក​ចង់​ទិញ​-​លក់​ដី​ ​ឆាប់​ទទួល​បាន​ចំណេញ​

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

ភ្នំពេញ​ ​៖​ ​ដើម្បី​ឈរជើង​ ​និង​រកស៊ី​បាន​យូរ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​ការ​ធ្វើជំនួញ​នៅក្នុង​វិស័យ​ដីធ្លី​ ​អ្នក​ត្រូវតែ​មាន​ភាព​ឆ្លាតវៃ​បំផុត​ក្នុង​ការបង្កើត​ទំនាក់ទំនង​ ​និង​ចេះ​វាយតម្លៃ​ឱ្យ​បាន​ច្បាស់​។​ ​មនុស្សជា​ច្រើន​បាន​និយាយ​ថា​ ​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ​គឺជា​រឿង​ងាយស្រួល​ ​និង​ឆាប់​មាន​បំផុត​ ​ប៉ុន្តែ​វា​មិនមែន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​។​

​តើ​អ្នក​គួរតែ​យល់ដឹង​អ្វីខ្លះ​នៅក្នុង​វិស័យ​អចលនទ្រព្យ​?​

​១​-​ ​សិក្សា​ពី​តម្លៃ​ក្នុង​ស្រុក​

​នេះ​ជា​កិច្ចការ​ដំបូង​ដែល​អ្នក​ត្រូវ​ដឹង​តម្លៃ​អចលនទ្រព្យ​ក្នុង​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​តំបន់​នី​មួយ​ៗ​ក្នុង​ប្រទេស​របស់​អ្នក​ ​ជាពិសេស​គឺ​តំបន់​កំពុង​អភិវឌ្ឍន៍​ ​និង​តំបន់​គ្រោង​អភិវឌ្ឍន៍​ ​នៅពេល​ដែល​អ្នកដឹង​ពី​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ណាមួយ​ច្បាស់​ ​នោះ​អ្នក​នឹង​ងាយស្រួល​ក្នុង​ការ​លក់​ ​ឬ​ទិញ​ ​ដោយ​ទទួល​បានផល​ចំណេញ​ច្រើន​។​ ​អ្នក​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​ ​តម្លៃ​នៃ​អចលនទ្រព្យ​មួយ​នេះ​ ​វា​នឹង​កើន​តម្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​នៅពេល​ខាងមុខ​ ​ជាពិសេស​ត្រូវ​ដឹង​ថា​ ​ហេតុអ្វី​តំបន់​នេះ​មានការ​អភិវឌ្ឍន៍​ច្រើន​ ​ប៉ុន្តែ​តម្លៃ​នៃ​អចលនទ្រព្យ​មិន​កើនឡើង​សោះ​?​

២​-​ ​មើលទៅ​តំបន់​ជាយក្រុង​

​ជា​ការពិត​ណាស់​ ​នៅពេល​ការអភិវឌ្ឍន៍​ក្នុង​ក្រុង​កាន់តែ​តូច​ទៅៗ​ ​នោះ​ក្រុម​អ្នក​វិនិយោគ​នឹង​ងាក​ទៅ​ជាយក្រុង​វិញ​ម្ដង​ ​ដូច្នេះ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​បច្ចុប្បន្ន​តើ​ការអភិវឌ្ឍន៍​នៅក្នុង​ទីក្រុង​ដល់កម្រិត​ណា​ហើយ​ ​ហើយ​វា​នឹង​ជះឥទ្ធិពល​ទៅដល់​ជាយក្រុង​នៅពេល​ណា​?​ ​នៅពេល​ដែល​អ្នកដឹង​ថា​ ​តំបន់​ជាយក្រុង​ណាមួយ​ ​នឹង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នោះ​ ​នោះ​អ្នក​នឹង​មើលឃើញ​ពី​ការ​រកស៊ី​ ​និង​ទទួល​បានផល​ចំណេញ​ពី​ការ​រកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​មួយ​នេះ​។​

៣​-​ ​ត្រូវ​តាមដាន​ព័ត៌មាន​ឱ្យ​បាន​ល្អិតល្អន់
​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នឯកជន​ ​ឬ​រដ្ឋ​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ ​លើ​វិស័យ​អចលនទ្រព្យ​ ​ព្រោះ​អ្នក​នឹង​ដឹង​ថា​ ​តំបន់​ណា​នឹង​ក្លាយជា​តំបន់​អ​ភវិ​ឌ្ឍ​ន៍​ ​តំបន់​ណា​នឹង​ត្រូវ​រដ្ឋាភិបាល​កាត់​ធ្វើជា​របស់​រដ្ឋ​។​ ​មួយទៀត​ ​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​នឹង​ស្ថាប័នរដ្ឋ​ ​អ្នក​អាច​នឹង​ទទួល​បានផល​ចំណេញ​ច្រើន​ ​ព្រោះ​នៅពេល​មាន​ក្រុម​វិនិយោគ​មក​ ​គេ​អាច​នឹង​រុញច្រាន​គម្រោង​ណាមួយ​ឱ្យមក​អ្នក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here