ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពន្យាពេលប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
ការសម្រេចពន្យាពេលប្រឡងនេះ ដោយសារស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងជម្លោះព្រំដែន ដែលបណ្ដាលមកពីការឈ្លានពានទឹកដីពីប្រទេសថៃ។
បើតាមលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា បេក្ខជនក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ អាចប្រទ្បងនៅក្នុងខេត្តរបស់ខ្លួន ឬខេត្តផ្សេងក៏បាន ប្រសិនភៀសសឹក៕