OCIC​ ​គ្រោង​បោះទុន​ជាង​ ​៣០០០លាន​ដុល្លារ​នៅ​តំបន់​ជ្រោយ​ចង្វា​រ​

0

​ដោយ​គង់​ ​សូ​រិយា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំជាង​គេ​នៅ​កម្ពុជា​ ​OCIC​ ​គ្រោង​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ជាទី​ក្រុង​ពាណិជ្ជកម្ម​នា​ពេល​អនាគត​ ​នឹងេ​រៀបចំ​ទីក្រុង​នេះ​មាន​លក្ខណៈ​ជា​ ​Smart​ ​City​។​ ​

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ទូច​ ​សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ទីក្រុង​នេះ​នឹង​រៀបចំឡើង​តាម​បែប​ ​Smart​ ​City​ ​ដោយ​ប្រព័​ន្ឋ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ត្រូវ​បាន​រៀបចំ​ជាពិសេស​ ​ដោយ​ខ្សែភ្លើង​នឹង​ត្រូវ​កប់​ក្រោម​ដី​ទាំងអស់​ ​អំពូលភ្លើង​នឹង​ប្រើប្រាស់​ប្រភេទ​អំពូល​ ​LED​ ​ដែល​មានការ​បំពាក់​កាមេរ៉ា​និង​ទឹក​កខ្វក់​ទាំងអស់​ចេញពី​ទីក្រុង​នេះ​ ​នឹង​ត្រូវ​ឆ្លងកាត់​ការ​ចម្រោះ​ទាំងអស់​មុននឹង​បង្ហូរ​ចេញ​។​

​លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​ទីក្រុង​បែប​ស្មា​ត​ស៊ី​ធី​ ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ ​ប៉ុន្តែ​ដើ​ ​ម្បី​និរន្តរភាព​បរិស្ថាន​ ​និង​ភាព​សុខសាន្ត​ ​ក៏ដូចជា​ផាសុ​ខ​ភាព​ដល់​ប្រជាពលរដ្ឋ​ ​ពិតជា​អ្វី​ ​ដែល​យើង​ត្រូវ​ផ្តោត​”​។​

​អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​ ​និង​ជា​ស្ថាបត្យករ​អាស៊ាន​លោក​ ​ទួស​ ​សា​ភឿន​បាន​មានប្រសាសន៍​ថា​ ​ទីក្រុង​ឆ្លាតវៃ​តម្រូវឲ្យ​មាន​ផែនការ​ធំ​ទូលាយ​សម្រាប់​ទីក្រុង​ទាំងមូល​ ​មិនមែន​ត្រឹម​ទីក្រុង​រណប​នោះ​ទេ​។​ ​ទីក្រុង​ឆ្លាតវៃ​ ​គួរតែ​មាន​ចន្លោះ​បៃតង​ ​ដូចជា​ ​សួនច្បារ​ដែល​ព័ទ្ធជុំវិញ​អគារ​សាធារណៈ​ ​ដើម្បី​ឱ្យ​មនុស្ស​អាច​សម្រាក​ ​និង​ទទួល​បាន​ខ្យល់អាកាស​បរិសុទ្ធ​។​

​លោក​បាន​បន្ថែម​ថា​ ​“​ទីក្រុង​ឆ្លាតវៃ​អាច​កើតឡើង​បាន​លុះត្រាតែ​មាន​ ​មេដឹកនាំ​ពូកែ​ដែល​ធ្វើការ​លើ​ផែនការមេ​ដ៏​ទូលំទូលាយ​ក្នុង​ការ​អភិវឌ្ឍ​ ​ទីក្រុង​ពោល​គឺ​មាន​ផែនការមេ​តាមផ្លូវ​ច្បាប់​ច្បាស់លាស់​ដែល​គ្រប់គ្រង​លើ​ ​ការប្រើ​ប្រាស់​ដី​សំណុំ​បែបបទ​ ​ការរចនា​ ​ឬ​ ​ការប៉ុនប៉ង​គ្រប់គ្រង​លើ​ការ​អភិវឌ្ឍ​ទីក្រុង​”​។​ លោក​បន្ត​ថា​ ​“​តំបន់​នី​មួយ​ៗ​ត្រូវតែ​កំណត់​ឲ្យបាន​ច្បាស់​ថា​ ​ជា​តំបន់​លំនៅឋាន​ ​ពាណិជ្ជកម្ម​ ​ឬ​ឧស្សាហកម្ម​ដែល​នឹងអាច​ពង្រីក​ឱកាស​នៅក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ ​និង​ដែល​អាច​ជួយ​ដល់​ការរស់នៅ​របស់​ប្រជាជន​ ​នៅក្នុង​ទីក្រុង​កាន់តែ​ប្រសើរ​ឡើង​។​

​តាម​ការព្យាករណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​ឆ្នាំ២០៣០ខាងមុខ​ ​ប្រជាជន​ជិត៨លាន​នាក់​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​រស់នៅ​ក្នុង​ទីក្រុង​ ​ហើយ​ភាគច្រើន​នៃ​ពួកគេ​នឹង​មក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​និង​សំណង់​លោក​សាស្រ្តា​ចារ្យ​ ​ភឿង​ ​សុភ័​ណ្ឌ​បាន​ថ្លែង​ថា​ ​ការសាងសង់​អា​គារ​ធំៗ​ ​និង​ការ​គិតគូរ​ពី​បញ្ហា​បរិស្ថាន​ជា​ការងារ​របស់​យើង​ ​ដែល​ត្រូវ​ផ្តោត​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែលគេ​ឲ្យ​ឈ្មោះថា​ ​Smart​ ​City​ ​ព្រោះ​ទីក្រុង​បែប​ឆ្លាតវៃ​នេះ​ ​ទាមទារ​ការ​គិតគូរ​ច្រើនណាស់​ ​ដើម្បី​សម្រេច​បាន​នូវ​ស្តង់​ដា​ទីក្រុង​មួយ​ ​ដែល​មាន​ភាព​ទាក់ទាញ​ ​និង​ផ្តល់​ភាព​សុខសាន្ត​ដល់​ប្រជាពលរដ្ឋ​។​

​លោក​បន្ត​ថា​ ​“​ការសាងសង់​អា​គា​រត្រួ​វតែ​ធ្វើឡើង​ ​ដោយមាន​ទីធ្លា​បៃតង​ ​កន្លែង​លេង​កំសាន្ត​ ​ការ​ទាញ​យក​ពន្លឺ​ព្រះអាទិត្យ​ ​មក​ប្រើ​ជំនួស​ឬ​កាត់បន្ថយ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ​ការ​ដាំ​ដើមឈើ​ក្នុង​អាគារ​ ​និង​ប្រព័​ន្ឋ​ចម្រោះ​ទឹក​កខ្វក់​ជាដើម​ ​សុទ្ឋ​តែ​ជា​រឿង​ចាំបាច់​ ​ដើម្បី​ធា​នា​និ​ន្តរ​ភាព​នៃ​ការ​អភិវឌ្ឍ​ ​ដោយ​ត្រូវ​គោរព​នូវ​ពាក្យស្លោក​ការ​អភិរក្ស​ ​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការ​អ​ភិ​រ័ក្ស​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here