ដោយ៖ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា កម្ពុជាបាននិងកំពុងគ្រោងសាងសង់កំពង់ផែថ្មីមួយ ដោយប្រើប្រាស់ប្រព័ន្ឋ Port EDIនៅក្នុងតំបន់កំពង់ផែស្វ័យត្ន ខេត្តព្រះសីហនុ។
ដោយ៖ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា កម្ពុជាបាននិងកំពុងគ្រោងសាងសង់កំពង់ផែថ្មីមួយ ដោយប្រើប្រាស់ប្រព័ន្ឋ Port EDIនៅក្នុងតំបន់កំពង់ផែស្វ័យត្ន ខេត្តព្រះសីហនុ។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក ទូច ចាន់កុសល បានឲ្យដឹងក្នុងពិធីបើកសិក្ខាសាលាស្តីពីផែ និងការដឹកជញ្ជូនតាមផ្លូវទឹកនាព្រឹកថ្ងៃទី១៤ ធ្នូនេះថា កម្ពុជាគ្រោងនឹងសាងសង់កំពុងផែកុងទីន័រថ្មី និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Port EDI នៅកំពង់ផែនៅក្រុងព្រះសីហនុ ព្រោះប្រព័ន្ធគ្រប់គ្រងកំពង់ផែ Port EDI មានសរៈសំខាន់ណាស់ ក្នុងការជម្រះបញ្ជីរទំនិញដឹកតាមកប៉ាល់នៅតាមកំពង់ផែ ដែលអាចកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ និងមានស្តង់ដាជាអន្តរជាតិ។
លោកបន្តថា “គំរោងសាងសង់កំពង់ផែថ្មីនេះ ព្រោះប្រទេសកម្ពុជាបច្ចុប្បន្នកំពុងស្វះស្វែងពង្រឹងអោយមានការបង្កើតកំពង់ផែ រួមជាមួយការដឹកជញ្ជូនតាមផ្លូវទឹកអោយមានដំណើរការប្រកបដោយសុវត្ថិភាព និងកិច្ចសហការល្អជាមួយវិស័យឯកជន។
រដ្ឋលេខាធិការរូបនេះបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យនៃគោលការណ៏កំពង់ផែ ដើម្បីរៀបចំរចនាសម្ព័ន្ធការគ្រប់គ្រង ការចុះបញ្ជីរ និងការអនុវត្តឲ្យមានប្រសិទ្ធភាព ជាពិសេសរវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនដឹកជញ្ជូន។ ជាពិសេសសិក្ខាសាលានេះ នឹងកាន់តែជម្រុញកិច្ចសហការតាមកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹកឲ្យមានលក្ខណះជាស្តង់ដារជាតិ និងអន្តរជាតិផងដែរ។
លោក Asawa Takamitsu អគ្គនាយករងនៃនាយកដ្ឋានកិច្ចការវិស្វកម្មរបស់ប្រទេសជប៉ុនបានថ្លែងថា ចំណតកំពង់ផែ និងការដឹកជញ្ជូននេះ ត្រូវតែអនុវត្តដោយធានានូវការចូលរួមសហការ ជាមួយដៃគូពាក់ព័ន្ធទាំងជាតិ អន្តរជាតិ ព្រោះការដឹកជញ្ជូនតាមផ្លូវទឹក គឺជាការដឹកជញ្ជូនពីប្រទេសមួយទៅប្រទេសមួយ។
បច្ចុប្បន្នមាន៨ក្រុមហ៊ុនដែលកំពុងស្នើ និងប្រតិបត្តិការ ហើយកំពង់ផែនៅតាមតំបន់ឆ្នេរមានចំនួន៣ កំពង់ផែឧកញ៉ាម៉ុង ស្ថិតនៅខេត្តព្រះសីហនុ ស្រុកស្រែអំបិល និងនៅទីរួមខេត្តកោះកុង។ ហើយកំពង់ផែដែលកំពុងមានសព្វថ្ងៃគី មានប្រវែង៤៤០គីឡូម៉ែត្រ ពីព្រំដែនប្រទេសថៃរហូតដល់ប្រទេសវៀតណាម។
យោងតាមទិន្នន័យរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការដឹកជញ្ជូនតាមកុងតឺន័រផ្ទុកទំនិញនាំចេញ និងនាំចូលរបស់កម្ពុជាសរុបប្រមាណ៦០ភាគរយ ត្រូវបានដឹកជញ្ជូនឆ្លងកាត់ក្រុងព្រះសីហនុ ចំណែកឯ ៣០ភាគរយផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមកំពង់ផែរាជធានីភ្នំពេញ និងទន្លេមេគង្គ៕