អ្នកជំនាញ​ប្រាប់​វិធី​សាស្ត្រចំនួន៥​ ​ដើម្បី​លក់​ផ្ទះ​ឆាប់​ដាច់​លឿន​

0

ដោយ​ ​គង់​ ​សូ​រិយា​

​ភ្នំពេញ​៖​ ​ការ​លក់​ផ្ទះ​ ​មិនមែន​ដូច​ការ​លក់​បន្លែ​នៅ​លើ​ទីផ្សារ​ទេ​ ​ព្រោះ​ផ្ទះ​ជា​អចលនទ្រព្យ​ធំ​មានតម្លៃ​ខ្ពស់​ ​និង​ជា​អចលនទ្រព្យ​សម្រាប់​បំរើ​ការរស់នៅ​ ​ហេតុនេះ​ ​ការ​លក់​ផ្ទះ​ពិតជា​ពិបាក​ ​តែ​ក៏​មិន​ពិបាក​បើសិនជា​លោកអ្នក​អនុវត្តន៍​តាម​អ្នកជំនាញ​របស់​យើង​។​ ​

​លោកស្រី​ ​តាំង​ ​ហួរ​ ​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន​ ​AMATAK​ ​Property​ ​Service​ ​Co​,​ ​Ltd ដែល​មាន​ជំនាញ​លើ​ការងារ​នេះ​ ​បាន​ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី១៦​ ​កក្កដា​នេះ​ថា​ ​ការ​លក់​ផ្ទះ​ឲ្យឆាប់​ដាច់​ ​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ​ ​ប្រសិនជា​យើង​មិន​ដឹង​ពី​យុទ្ឋ​សាស្រ្ត​ ​និង​របៀបរៀបចំ​ផ្ទះ​ឲ្យបាន​ត្រឹមត្រូវ​។​

​លោកស្រី​បាន​បន្ត​ថា​ ​ដើម្បី​លក់​ផ្ទះ​ឆាប់​ដាច់​ម្ចាស់ផ្ទះ​ត្រូវ​អនុវត្តន៍​វិធី​សាស្រ្ត​ចំនួន៥​ ​រួមមាន​ ​ទី១​ ​ហាម​លក់​ផ្ទះ​ដែល​មិនបាន​សំអាត​ហើយ​កខ្វក់​ ​និង​មាន​ក្លិន​មិនល្អ​។​ ​ទី២​ ​នៅពេល​ដែល​អ្នក​សម្រេចចិត្ត​លក់​អចលនទ្រព្យ​ ​របស់​អ្នក​ត្រូវ​សុំ​ការ​ប្រឹក្សា​ពី​ក្រុមហ៊ុន​ ​ឬ​អ្នក​ដែល​មាន​ជំនាញ​ ​ឬ​ត្រូវ​ទទួលយក​តំលៃ​សមរម្យ​ណាមួយ​សំរាប់​លក់​ ​និង​ត្រូវការ​សំអាត​អនាម័យ​ឲ្យបាន​ស្អាត​ ​ប្រសិនបើ​ផ្ទះ​អ្នកមាន​សួនច្បារ​ត្រូវ​ថែរក្សា​រកា​ត់​ផ្កា​ឲ្យ​ស្រស់​បែប​ធម្មជាតិ​។​

​ទី៣​ ​ម្ចាស់ផ្ទះ​ត្រូវ​យកចិត្ត​ទុកដាក់​ជាពិសេស​ ​ទៅលើ​បន្ទប់គេង​ ​កុំ​ឲ្យ​មាន​ខោ​ ​អាវ​រញ៉េរញ៉ៃ​ ​និង​បន្ទប់ទឹក​ក្លិន​មិនល្អ​។​ ​អំពូលភ្លើង​ដាច់​ងងឹតឈឹង​ ​ផ្ទះបាយ​មិន​ស្អាត​ ​កន្លែង​ទទួលភ្ញៀវ​ ​និង​ទីធ្លា​ផ្នែក​ខាងក្រោយ​មិន​សំអាត​ជា​រឿង​មិន​ត្រូវ​ធ្វើ​។​ ​កុំ​ទុក​ឱ្យ​មាន​ចាន​មិនទាន់​លាង​ ​ឬ​ផ្ទះបាយ​មិន​ស្អាត​ឱ្យ​សោះ​ ​ឫ​ក្លិន​ជក់បារី​នៅក្នុង​ផ្ទះ​ ​និង​ចៀសវាង​ក្លិន​អា​ហារ​ផ្សេង​ៗ​ ​ដូចជា​ត្រី​ ​ប្រហុក​ ​ឬ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង​ដទៃទៀត​។​

​ទី៤​ ​ត្រូវ​សម្អាតផ្ទះ​ឲ្យបាន​ស្អាត​ ​និង​មាន​ក្លិនល្អ​ជា​គន្លឹះ​ ​ដើម្បី​ផ្តល់​ភាព​ទាក់ទាញ​។​ ​ជៀសវាង​ប្រើ​គ្រឿងក្រអូប​ ​Spay​ ​បាញ់​ខ្លាំងពេក​ ​មុន​ពេល​អ្នកទិញ​មក​ផ្ទះ​ ​របស់​អ្នក​ ​និង​ចំណុច​ទី៥​ ​គឺជា​គន្លឹះ​ពិសេស​ចុងក្រោយ​មុន​ ​នឹង​ភ្ញៀវ​មក​មើល​ផ្ទះ​អ្នក​ត្រូវ​បើ​ក​ភ្លើង​ព​ណ៍​ឲ្យ​ភ្លឺ​ល្មម​ ​ហើយ​កុំ​ភ្លេច​បើក​ម៉ាស៊ីន​ត្រជាក់​ចោល​ផង​ ​ហើយ​ត្រូវ​មាន​ក្លិនល្អ​។​ ​

លោក​ ​អ្នក​អាច​ឆុងកាហ្វេ​ ​ឬ​ដុត​ទៀន​ក្រអូប​ ​Aroma​ ​មុន​ពេល​មានការ​ចុះ​មក​មើល​ផ្ទះ​របស់​អ្នកទិញ​ ​ព្រោះ​ក្លិន​ទាំងនេះ​ ​គឺ​មានការ​ទាក់ទាញ​យ៉ាង​ខ្លាំង​ ​ហើយ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកទិញ​បាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here