កម្ពុជា និងយូណេស្កូពិគ្រោះយោបល់លើការពង្រីកបណ្តាញទីក្រុងច្នៃប្រឌិតនាពេលអនាគត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីមកពីក្រសួងពាក់ព័ន្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពី “បណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) នៅកម្ពុជា”។

កិច្ចប្រជុំនេះ មានការចូលរួមពីមន្រ្តីមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ រដ្ឋបាលក្រុងកំពត គណៈកម្មការជាតិយូណេស្កូកម្ពុជា​ និងការិយាល័យអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានសហការរៀបចំសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ស្ដីពី “បណ្ដា​ញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network – UCCN) នៅកម្ពុជា”។

កិច្ចប្រជុំនេះអញ្ជើញចូលរួមជាអធិបតី ពីលោកស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពីរដ្ឋបាលក្រុងក្រចេះ រដ្ឋបាលក្រុងបានលុង រដ្ឋបាលក្រុងសែនមនោរម្យ រដ្ឋបាលក្រុងបាត់ដំបង ព្រមទាំងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរទេសចរណ៍ទាំង៥ខេត្តដូចជា៖ កំពត បាត់ដំបង ក្រចេះ មណ្ឌលគិរី និងរតនគិរី។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដូចជា ទី១បន្តផ្សព្វផ្សា​យ​អំពីបណ្ដាញទីក្រុងច្នៃប្រឌិត របស់អង្គការយូណេស្កូ និងការងារត្រូវអនុវត្ត បន្ទាប់ពីបានចុះបញ្ជី ទី២ ការចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗ នៃការរៀបចំឯកសាររបស់ក្រុងបាត់ដំបង ទី៣ ជំរុញ និងបង្កើនការយល់ដឹងដល់មន្រ្តី មកពីបណ្ដាក្រុងមានសក្តានុពល ដើម្បីកំណត់អត្តសញ្ញាណវិស័យច្នៃប្រឌិត និងការរៀបចំឯកសារសម្រាប់ការចុះបញ្ជីនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here