ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីការផ្ដល់កិច្ចសម្រួលដល់វិនិយោគិនបន្ថែម។
កិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានដឹកនាំកិច្ចប្រជុំកិច្ចពិភាក្សាអំពីការរៀបចំយន្តការ និងដំណើរការការងារនានាដើម្បី ផ្ដល់ទិដ្ឋាការរយៈពេលវែងជូនវិនិយោគិន និងនយោជិតបរទេស និងរៀបចំច្រកឆ្លងកាត់ពិសេស សម្រាប់វិនិយោគិន នៅតាមអាកាសយាន្តដ្ឋានអន្តរជាតិ ក្នុងប្រទេសកម្ពុជា ដែលជាការផ្ដល់ការលើកទឹកចិត្ត មិនមែនពន្ធជូនវិនិយោគិន ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត។







