ក្រុមហ៊ុនចិនផ្ដោតលើការវិនិយោគលើគម្រោងការពារបរិស្ថាន និងបង្កើតបច្ចេកវិទ្យាថ្មីនៅក្រុងព្រះសីហនុ

0

(សៀងហៃ-ចិន)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Shanghai Environmental Protection (Group) co., Ltd. ដែលជាបុត្តសម្ព័ន្ធក្រុមហ៊ុន China Water Investment Group Co., Ltd.។ ក្រុមហ៊ុននេះ ផ្តោតលើការគ្រប់គ្រងប្រតិបត្តិគម្រោងការពារបរិស្ថាន និងការបង្កើតបច្ចេកវិទ្យាថ្មី។

លោក ម៉ាង ស៉ីណេត បានឱ្យដឹងថា អាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះគ្របដណ្តប់លើផ្នែកជាច្រើន រួមមាន៖ ការប្រព្រឹត្តកម្មទឹកកខ្វក់ ការប្រើប្រាស់ទឹកឡើងវិញ ការកែច្នៃ និងចាត់ចែងសំណល់រឹង ព្រមទាំងការចែកចាយ ថាមពលថ្មី។

សូមបញ្ជាក់ថា អភិបាលខេត្តព្រះសីហនុ ចាប់តាំពីថ្ងៃទី២១ ដល់ទី២២​ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅប្រទេសចិន និងបានជួបសំដែងការគួសមជាមួយវិនិយោគគិន និងក្រុមហ៊ុ នរួមមាន៖

*ទី១៖ តំណាងក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen។

*ទី២៖ តំណាងក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ដែលជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។ ក្រុមហ៊ុននេះផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿងម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។

*ទី៣៖ តំណាងក្រុមហ៊ុន Zhongang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ទូលំទូលាយដែលមានឯកទេសខាងម៉ូតូកង់បីអគ្គិសនី EVs ឧបករណ៍ប្រើប្រាស់ពន្លឺ និងរថយន្តចល័តដែលមានគោលបំណងពិសេស ក្រុមហ៊ុននេះរួមបញ្ចូលការរចនាយានយន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិតគ្រឿងបន្លាស់ ក្រោមស្តង់ដាររថយន្តពេញលេញ។

*ទី៤៖ នៅថ្ងៃទី២២ ខែតុលា បានអញ្ជើញចូលរួមក្នុងវេទិកាជួបជុំជាមួយវិនិយោគិន ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើតបណ្តាញទំនាក់ទំនង ផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគ និងទាក់ទាញវិនិយោគិនអន្តរជាតិ មកវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here