ដោយៈ ម៉ាណា
ព្រះសីហនុៈ ដំណើរការសាងសង់គម្រោង Peninsula Bay ដែលបានចាប់ផ្តើមពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៥ បាននិងកំពុងវិវត្តន៍ជាវិជ្ជមាន ដោយនៅពេលបញ្ចប់រួចរាល់ទាំងស្រុង គំរោងនេះនឹងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ ប្រមាណ៥ពាន់នាក់ នៅពេលដំណើរការ។
គម្រោងប៉ាន់តាវផេនីសូលឡា តម្លៃ១,៥៧៤លានដុល្លារ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Peninsula Bay Investment Co., Ltd ដំណាក់កាលទីមួយប្លុកតំបន់A និងប្លក់តំបន់B មានដូចជា៖ អគារខុនដូរ អគារពាណិជ្ជកម្ម ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត ដំណាក់កាលទីមួយ នឹងបញ្ចប់ការសាងសង់រួចរាល់ នៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ដោយឡែនដំណាក់កាលទីពីរ គម្រោងនិងធ្វើការបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ពេលបញ្ចប់រួចរាល់ទាំងស្រុងគម្រោងនេះ នឹងលើកកម្ពស់សោភ័ណភាពក្រុងព្រះសីហនុ នៅចំណុចទីលានតេជោសន្តិភាព(ពយតាមូង) ឱ្យកាន់តែមានភាពទាក់ទាញស្រស់ស្អាតបន្ថែមមួយកម្រិតទៀត។
គម្រោងប៉ាន់តាវផេនីសូលឡា បច្ចុប្បន្នក្រុមហ៊ុនPeninsula Bay Investment Co., Ltd បានវិនិយោគលើផ្ទៃដីសាងសង់ប្រមាណ ១៥.៨ហិកតា ដែលមានផ្ទៃអគាររហូតដល់៩០ម៉ឺនការ៉េ ដែលអាចផ្តល់ការងារជូនពលរដ្ឋប្រមាណ៥ពាន់នាក់ នៅពេលដំណើរការខាងមុខនេះ៕







