ដោយ ដន
ភ្នំពេញៈ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានកោតសរសើរដល់បោះជំហានរបស់ប្រទេសកម្ពុជាក្នុងការបង្កើនបរិយ៉ាប័នហិរញ្ញវត្ថុ។ នេះបើយោងតាម លោកស្រី Christine Lagarde នាយកគ្រប់គ្រងរបស់ IMF បានថ្លែងដូច្នេះនៅក្នុងវេទិកា “វេទិកាខ្សែក្រវ៉ាត់មួយ និងផ្លូវមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”នៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ។
លោកស្រីបានកត់សម្គាល់ឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនរបស់កម្ពុជា តាមរយៈភាពជាដៃគូនៃវិស័យសាធារណៈ និងឯកជនគឺមានការប្រើប្រាស់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។
-->
លោកស្រីបន្តថា “ប្រជាពលរដ្ឋជាច្រើន មិនដែលមានគណនីធនាគារទេពីមុនមក។ ឥឡូវនេះពួកគេអាចសន្សំប្រាក់សម្រាប់ពេលអនាគត ហើយប្រហែលជាចាប់ផ្តើមអាជីវកម្មរបស់ពួកគេតាមរយៈធនាគារ ឫគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”។
លោកស្រីបន្ថែមថា “ទាំងនេះគឺជាគំនិតដែលអាចដំណើរការនៅគ្រប់ទីកន្លែង។ ប៉ុន្តែប្រទេសទាំងអស់ត្រូវមានឆន្ទៈ ក្នុងការធ្វើជាដៃគូនិងរៀនសូត្រពីគ្នាទៅវិញទៅមក”។
លំនឹងលំហូរទុនអចលនទ្រព្យលំហូររបាយការណ៍របស់ IMF ដែលបានចេញផ្សាយកាលពីខែធ្នូបានរកឃើញថា ដើមទុនបានបន្តលំហូរចូលក្នុងវិស័យសំណង់យ៉ាង។
ការវិនិយោគលើវិស័យសំណង់នៅក្នុងវិស័យអចលនទ្រព្យ គិតជាទឹកប្រាក់ជាង ១,៣៦ពាន់លានដុល្លារនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ។ ការវិនិយោគអចលនទ្រព្យនៅកម្ពុជាបានទទួលផលប្រយោជន៍ពី៧ ទៅ៨ភាគរយត្រឡប់មកវិញនៃការវិនិយោគ។
របាយការណ៍នេះបានឱ្យដឹងថា “កំណើនឥណទានក្នុងវិស័យអចលនទ្រព្យដែលជាបណ្តាញគន្លឹះទាក់ទងនឹងឥណទាន និងកំណើនសេដ្ឋកិច្ចមានកម្រិតជាមធ្យមប្រហែល៣៥ភាគរយចាប់តាំងពីឆ្នាំ ២០១៦ ដែលជំរុញដោយធនាគារមួយចំនួន”។
របាយការណ៍បង្ហាញផងដែរថា អ្នកអភិវឌ្ឍន៍ត្រូវផ្តល់លក្ខខណ្ឌកម្ចីងាយស្រួលសម្រាប់អ្នកទិញក្នុងស្រុក ដើម្បីឈានជើងចូលទីផ្សារ ហើយវិធានការត្រួតពិនិត្យតឹងរ៉ឹងចាំបាច់ត្រូវធ្វើនៅពេលអនាគត។
វិស័យធនាគារបានកើនឡើងយ៉ាងខ្លាំងដោយសារផ្នែកអចលនទ្រព្យនៅកម្ពុជា។
លោក Shin Chang Moo ប្រធានធនាគារ ភ្នំពេញ ពាណិជ្ជ បានមានប្រសាសន៍ថា “ការវិនិយោគលើអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍គឺជាកត្តាជំរុញ ដ៏សំខាន់សម្រាប់កំណើននៃធនាគារ”៕