ក្រុមហ៊ុន​បុ​រី​ធំៗ​កំពុង​សំរុក​កាន់តែ​ខ្លាំង​ទៅកាន់​តំបន់​ផ្លូវជាតិ​លេខ​ ៦A

1

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ផ្អែក​តាម​សកម្មភាព​ជាក់ស្ដែង​នៃ​សន្ទុះ​ អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦​A នា​ពេល​បច្ចុប្បន្ន​ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​អះអាង​ថា​ យ៉ាង​យូរ​មិន​លើស​ពី​រយៈពេល៣ឆ្នាំ​ទៀត​នោះ​ទេ​ តំបន់​ដ៏​ទាក់ទាញ​មួយ​នេះ​នឹង​ប្រែរូប​ភាព​ទៅ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ទំនើប​កម្រិតខ្ពស់​ និង​មានតម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​។

ផ្អែក​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​អន្តរជាតិ​ ប្រចាំ​នៅ​កម្ពុជា​ CBRE​ Cambodia​ បាន​បង្ហាញថា​ បច្ចុប្បន្ន​នេះ​ មាន​គម្រោង​បុរី​ចំនួន៨គម្រោង​ បាន​បញ្ចប់​ការសាងសង់​គម្រោង​របស់​ខ្លួន​ ខណៈ​ដែល​មាន​គម្រោង​ជាច្រើន​ទៀត​ កំពុងតែ​សកម្ម​ក្នុង​ការសាងសង់​ ដែល​នឹង​បញ្ចប់​គម្រោង​ នៅ​ត្រឹម​ដំណាច់ឆ្នាំ ២០២១ខាងមុខនេះ​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា​ បុរី​ដែល​កំពុងតែ​សម្រុក​ការសាងសង់​បញ្ចប់​ គម្រោង​ទាំងនោះ​ រួមមាន​ដូចជា​ បុរី​ Orkide​ Villa​ , បុរី​ The​ Bontanic​ City​, បុរី​ Peng​ Huoth​ The​ Star​ Munirah​, បុរី​ The​ Phnom​ Penh​ Park​, បុរី​ Chroy​ Changvar​ Commercial​ Center​ (by​ OCIC​), បុរី​ Heang​ City​, បុរី​ The​ Flora​ Phase​ 1 &​; 2, និង​ Chip​ Mong​ Parkland​ 6A បុរី​មង្គល​ភ្នំពេញ​ជាដើម​។

អគ្គនាយក​បុរី​មង្គល​ភ្នំពេញ​ លោក​ អាន​ រ៉ា​ឌី​ បាន​មានប្រសាសន៍​ឲ្យដឹង​នា​ព្រឹក​ថ្ងៃទី៨​ ឧសភា​នេះ​ថា​ តំបន់​ផ្លូវជាតិ​លេខ៦​A ជា​ភូមិសាស្ត្រ​ដ៏​ល្អ​ប្រសើរ​ និង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយសារតែ​ក្រៅពី​ជា​ផ្លូវជាតិ​យ៉ាង​សំខាន់​ ដែល​មាន​ចរាចរណ៍​ឆ្លងកាត់​ច្រើន​ ទើប​ធ្វើឲ្យ​គម្រោ​ងធំៗ​មហិមា​ជាច្រើន​ទៀត​ កំពុងតែ​សម្រុក​ធ្វើសកម្មភាព​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លាយ​ ដូចជា​គម្រោង​ទីក្រុង​រណប​ និង​មជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ពិព័រណ៍​របស់​ក្រុមហ៊ុន​ OCIC​ គម្រោង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​ គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ចិន​ រួម​ជាមួយនឹង​វត្តមាន​បណ្តា​បុរី​លំនៅ​ដ្ឋាន​ទំនើប​កម្រិតខ្ពស់​ជាច្រើន​ទៀត​។

លោក​បាន​បន្ត​ទៀត​ថា​ ដោយ​មើល​ឃើញ​សក្តា​នុ​ពល​នេះ​ គម្រោង​បុរី​មង្គល​ភ្នំពេញ​ ក៏​កំពុងតែ​សកម្ម​ក្នុង​ការសាងសង់​បញ្ចប់​ គម្រោង​ក្នុង​ពេល​ដ៏​ខ្លី​ឆាប់​ៗខាងមុខនេះ​ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន​ ដោយមាន​ចំនួន​ជាង ១០០ខ្នង​ ជា​ប្រភេទ​វីឡា​កូនកាត់​ទំនើប​ ខណៈ​ដែល​ការ​លក់​សម្រេច​បាន​ជាង៦០ភាគរយ​រួចហើយ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​ “តាម​ការព្យាករណ៍​របស់ខ្ញុំ​ ក្រុងភ្នំពេញ​ប្រៀប​ដូចជា​ក្រុង​ហុង​ ចំណែក​ឯតំបន់​ជ្រោយ​ចង្វា​រ ប្រៀប​ដូចជា​តំបន់​កៅ​លន់​យ៉ាង​ដូច្នោះ​ ដែល​រួមបញ្ចូល​ទាំង​តំបន់​ផ្លូវជាតិ​លេខ៦​Aផង​ដែរ​”។ លោក​បន្ត​ថា​ “ផ្អែក​តាម​សកម្មភាព​ ពុះកញ្ជ្រោល​លើ​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នេះ​ ខ្ញុំ​គិតថា​មិនយូរ​ទៀត​នោះ​ទេ​ តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​Aនេះ​ នឹង​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្លួន​ តាមរយៈ​វត្តមាន​សំណង់​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ បណ្តុំ​សំណង់​លំនៅ​ដ្ឋាន​លំដាប់​អភិជន​ព្រោងព្រាត​ ដែល​តំបន់​មួយចំនួន​ទៀត​ពិបាក​នឹង​ធ្វើ​បាន​”។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ លោក​ ម៉េ​ត មាស​ភ័ក្តី​ ធ្លាប់​បាន​មានប្រសាសន៍​ថា​ តំបន់​ជ្រោយ​ចង្វា​រត្រូវ​បាន​ចា​ត់់​ចូល​ជា​តំបន់​លំនៅ​ដ្ឋាន​ នៅក្នុង​ផែនការមេ​អភិវឌ្ឍន៍​ក្រុងភ្នំពេញ​ឆ្នាំ​ ២០១៥​ – ២០៣០​ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ២០១៥​ ដោយ​ប្រមុខ​រដ្ឋាភិបាល​។ លោក​បញ្ជាក់​ទៀត​ថា​ តំបន់​នេះ​វា​ស័ក្តិសម​ជា​តំបន់​លំនៅ​ដ្ឋាន​ ដោយ​សា​រតំ​បន់់​នេះ​មាន​ទន្លេ​ព័ទ្ឋ​ជុំវិញ​ អំណោយផល​ដល់​ការរស់នៅ​ ព្រោះ​មាន​ខ្យល់អាកាស​ចេញចូល​ប្រកបដោយ​ផាសុកភាព​ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​រោងចក្រ​ សហគ្រាស​ធំសាង​សង់​ និង​វិនិយោគ​នៅ​តំបន់​នេះនោះ​ទេ​។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងបុរី សូមខលមកលេខ៖ 077 38 39 40 / 010 38 39 40

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here