អាជ្ញាធរ​ចាប់ផ្តើម​រៀប​ការ៉ូឡា​ថ្មើរជើង​មហាវិថី​សហ​ព័ន្ឋរុស្សី​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ អាជ្ញាធរ​ក្រុងភ្នំពេញ​ បាន​ចាប់ផ្តើម​រៀបចំ​ក្រាល​កា​រឺ​ឡា​ថ្មី​ កា​រឺ​ឡា​សម្រាប់​ជន​ពិការ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​ស៊ុម​ដើមឈើ​ ដើម្បី​កែ​លម្អ​សោភណភាព​ និង​រៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើម​ផ្លូវ​សាធារណៈ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ចេញផ្សាយ​កាលពី​កន្លងមក​នេះ​ បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ គម្រោង​ក្រាល​កា​រឺ​ឡា​ថ្មី​ កា​រឺ​ឡា​សម្រាប់​ជន​ពិការ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ រៀបចំ​ខឿន​ចិញ្ចើម​ផ្លូវ​ និង​ខឿន​ស៊ុ​ដើមឈើ​ នៅ​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ ចាប់ពី​មហាវិថី​ព្រះ​នរោត្តម​ ដល់​មុខ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។

តាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ គម្រោង​នេះ​មាន​គោលដៅ​ធ្វើឡើង​ ដើម្បី​កែ​លម្អ​សោភ័ណភាព​ និង​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​ និង​ដើម្បីឲ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ បន្ទាប់ពី​អាជ្ញាធរ​មើលឃើញ​ថា​ ចិញ្ចើម​ផ្លូវ​នៅ​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​នេះ​ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ដោយសារ​ប្រជាពលរដ្ឋ​ និង​ម្ចាស់​អាជីវកម្ម​មួយចំនួន​ បាន​ប្រើប្រាស់​ធ្វើជា​ទីតាំង​លក់ដូរ​ និង​ធ្វើ​ចរាចរណ៍​លើ​កា​រឺ​ឡា​ជាដើម​។

ដើម្បីឲ្យ​ការអនុវត្ត​ដំណើរការ​ដោយ​រលូន​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ឲ្យ​ម្ចាស់​អាជីវកម្ម​ និង​ស្ថាប័នរដ្ឋ​-ឯកជន​ទាំងអស់​ដែល​មាន​ទីតាំងនៅ​តាម​បណ្តោយ​ផ្លូវ​ដែល​ត្រូវ​ជួល​ជុល​នេះ​ រុះរើ​សំណង់​របស់​ខ្លួន​ដែល​បាន​សាងសង់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ និង​ស្នើ​ឲ្យ​យោគយល់​ចំពោះ​ដំណើរ​ចេញ​-ចូល​ស្ថាប័ន​ ឬគេហដ្ឋាន​របស់​ខ្លួន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here