ដោយៈ ចំណាន
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ការសិក្សាបឋមលើផែនការសាងសង់ខ្សែរថភ្លើងក្រោមដី នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៥នេះ។
លោកបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅពេលសិក្សាបញ្ចប់ លទ្ឋផលនៃការសិក្សានេះ នឹងត្រូវយកមកធ្វើជាMaster Plan សម្រាប់គំរោងសាងសង់នាពេលអនាគត ប៉ុន្តែការចំណាយលើការសាងសង់ រដ្ឋាភិបាលបានគិតលំអិតលើការចំណាយ និងផលចំណេញសម្រាប់សេដ្ឋកិច្ចសង្គម និងភាពចាំបាច់េរបស់វា។

លោកបញ្ជាក់ថា “រហូតមកទល់ពេលនេះ យើងមិនអាចបញ្ជាក់ថា ផែនការសាងសង់នឹងត្រូវអនុវត្តន៍ នាពេលណាមួយជាក់លាក់នៅឡើយទេ”។ លោកបន្ថែមថា “ជាអ្នកបច្ចេកទេស និងជាមន្រ្តីយើងចង់បានគំរោងបែបនេះឆាប់ៗណាស់ ប៉ុន្តែអ្វីៗត្រូវសិក្សាលើផលចំណេញដល់សេដ្ឋកិច្ច សង្គមនិងភាពចាំបាច់របស់វា”។
លោកផន រឹមបានបន្តថា សម្រាប់ផែនការលំអិត ក្រសួងនឹងជម្រាបជូននៅពេលក្រោយ បន្ទាប់ពីការសិក្សាបឋមនឹងត្រូវលើកយកមកបង្ហាញនាពេលខាងមុខ៕







