ដោយ ម៉ាលីនណា
ភ្នំពេញៈ រាជធានីភ្នំពេញ បានដើរក្រោយបណ្តាខេត្តជាច្រើន ខណៈបណ្តាខេត្តសក្តានុពលមួយចំនួន បានក្លាយជាដែកឆក់ទាក់ទាញការវិនិយោគ ពីអ្នកធុរកិច្ចក្នុងស្រុក និងបរទេស។
ជាក់ស្តែងកាលពីឆ្នាំ២០២៥ ខេត្ដកំពង់ស្ពឺ ជាខេត្ដទទួលបានគម្រោងច្រើនជាងគេ ដោយទទួលបានចំនួន១៤២គម្រោង ជាខេត្តទាក់ទាញទុនវិនិយោគច្រើនជាងគេ បន្ទាប់មកបានទៅលើខេត្ដស្វាយរៀង ដែលទទួលបានចំនួន១៣៩គម្រោង។










