រូបភាពប្រជាជនក្រីក្រនៅក្នុងប្រទេសវៀតណាម។ រូបតំណាង
ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី និងសំណង់វៀតណាម បានស្នើសុំកំណែទម្រង់នីតិវិធីរដ្ឋបាល ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់ជាប្រពលរដ្ឋដែលមានចំណូលមធ្យមកម្រិតទាប។
យោងតាមរបាយការណ៍របស់ក្រសួង ដែលបានចេញផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្នើរសុំបង្កើតនេះគឺជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយដែលបានលើកឡើង នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួង ដែលបានដាក់ជូនរដ្ឋសភាជាតិវៀតណាម មុនពេលរដ្ឋសភានេះនឹងចាប់ផ្តើមបើកកិច្ចប្រជុំ នៅថ្ងៃទី ២០ ខែកខែឧសភាឆ្នាំ ២០១៩ ខាងមុខនេះ។
-->
ក្រសួងក៏បានក៏បានស្នើដល់នាយករដ្ឋមន្ត្រី និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិចារណាលើការបន្ថែមទុនវិនិយោគសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គមផងដែរ។ ក្រសួងនេះបានឲ្យដឹងថា រដ្ឋសភានិងរដ្ឋាភិបាលគួរធ្វើវិសោធនកម្ម និងបន្ថែមគោលនយោបាយស្តីពី ការអភិវឌ្ឍគម្រោងលំនៅដ្ឋានសង្គមសម្រាប់កម្មករ។
យោងតាមរបាយការណ៍ក្រោមកម្មវិធីលំនៅដ្ឋានសង្គម នៅតាមទីក្រុងនៅទូទាំងប្រទេសមានគម្រោងចំនួន១៩៨ ត្រូវបានបញ្ចប់ដោយមានចំនួន ៨១,៧០០0 យូនីត។ គម្រោង ២២៦ ផ្សេងទៀតកំពុងសាងសង់ដែលមានចំនួនសរុប ១៨២,២០០ យូនីធី។
ទន្ទឹមនឹងនេះដែរកម្មវិធីអភិវឌ្ឍន៍លំនៅដ្ឋានសង្គម ដែលផ្តោតលើប្រជាជនដែលមានប្រាក់ចំណូលទាប នៅក្នុងតំបន់ទីក្រុងបានបញ្ចប់គម្រោងចំនួន៩៨ ជាមួយនឹងលំនៅឋាសរុបប្រមាណ ៤០.៧00 ខ្នង។គម្រោងលំនៅដ្ឋានសង្គមចំនួនប្រហែល១០០ កន្លែងសម្រាប់កម្មករ នៅក្នុងសួនឧស្សាហកម្ម ត្រូវបានបញ្ចប់ជាមួយនឹងផ្ទះល្វែងប្រហែល ៤១.000។
រូបភាពក្មេងៗនៅក្នុងសហគមន៍ក្រីក្រមួយក្នុងប្រទេសវៀតណាម
យោងតាមរបាយការណ៍នេះ ទីផ្សារអចលនទ្រព្យបានបង្ហាញពីការអភិវឌ្ឍប្រកបដោយស្ថេរភាពនៅក្នុងឆ្នាំ២០១៨ និងត្រីមាសទី ១ នៃឆ្នាំនេះបន្ទាប់ពីមានភាពយឺតយ៉ាវជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ ២០១៣៕